សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋ​គោរព​គោល​ការណ៍​ប្រជា​ធិប​​តេយ្យ​​ក្រោយ​​រង​ការ​គំរាម

តំណាងសហជីព អង្គការ និងសមាគម បង្ហាញក្តីបារម្ភជាថ្មីចំពោះការរឹតត្បិតរបស់​អាជ្ញាធរ មកលើសកម្មភាពរបស់អង្គ​ការសង្គមស៊ីវិលជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការគោរពសេរី​ភាពនៃការបញ្ចេញមតិ និងគោល​ការណ៍​ប្រជាធិបតេយ្យនៅកម្ពុជា។

ការ​បន្ត​ចាប់​ឃុំ​​អ្នក​​បញ្ចេញ​មតិ​​​ពី​​បញ្ហា​ព្រំដែន​​គឺ​​​ជា​ការ​​បំបាក់​​​ស្មារតី​​​ស្រឡាញ់​​​ជាតិ​​​របស់​​ពលរដ្ឋ

អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការបន្តបំបិទមាត់ និងចាប់ដាក់គុកឥតស្រាកស្រានទៅលើអ្នកបញ្ចេញមតិពីបញ្ហាព្រំដែនដែលថៃកំពុងឈ្លានពាន និងបញ្ហាដែលជាអាយុជីវិតរបស់ជាតិផ្សេងៗទៀត ដែលប្រាសចាកពី​រដ្ឋធម្ម​នុញ្ញ មិនត្រឹមតែធ្វើឱ្យសង្គមជាតិកាន់​តែ​ធ្លាក់ចុះអន់ថយ ជាឱកាសសម្រាប់បរទេស​អាចឈ្លានពានទឹកដីបានតាមអំពើចិត្តប៉ុណ្ណោះទេ ថែមទាំងក៏ជាការបំបាក់ស្មារតីស្រឡាញ់ជាតិរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីថែមទៀត​ផង។

អ្នក​​រង​គ្រោះ​​​នៅ​​ក្រុម​ហ៊ុន​​ហួយ​វ័ន​ព្រមាន​តវ៉ា​​មុខ​​ទូត​​អាមេ​រិក​​ជំរុញ​​​ឱ្យ​​​លោក ហ៊ុន តូ សង​​លុយ​វិញ

អ្នករងគ្រោះនៅក្រុមហ៊ុន ហួយ វ័ន របស់លោក ហ៊ុន តូ ដែលភាគច្រើនជាជន​ជាតិ​​ចិន បានព្រមានថា ពួកគេនឹងទៅប្រមូល​ផ្តុំគ្នាតវ៉ានៅមុខស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា ដើម្បីស្វែងរកសម្ពាធ​ឱ្យមេឧក្រិដ្ឋជនសងលុយវិញ បើស្ថានទូតចិន និងរដ្ឋាភិបាលកម្ពុជា មិនពន្លឿនវិធានឱ្យក្រុមហ៊ុននេះ​សងលុយពួកគេ ១៣០០នាក់ ឱ្យបានឆាប់​ទេ​នោះ។

សាជីវកម្ម​​ហិរញ្ញ​វត្ថុ​​អន្តរ​ជាតិ​​រង​​កា​រ​​រិះ​គន់​​ថា មិន​​បាន​​មើល​​​​ឃើញ​​​​ពី​​គ្រោះ​ថ្នាក់​​បណ្ដាល​​ឱ្យ​​​ពលរដ្ឋ​​ខ្មែរ​​ជាប់​​បំណុល​​វ័ណ្ឌក

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រិះគន់យ៉ាងខ្លាំងទៅលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IFC ដែលជាស្ថាប័នឯកជនមួយរបស់ធនាគារពិភពលោក បន្ទាប់ពី IFC បដិសេធការរកឃើញរបស់ស្ថាប័នឃ្លាំមើល​ផ្ទៃក្នុងរបស់ខ្លួន ដែលរកឃើញថា ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរ​ជាតិ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមចំណែកបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកខ្ចីប្រាក់ក្រីក្ររាប់លាននាក់។

អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ចោទ​​លោក​​ ហ៊ុន ម៉ាណែត ថា​​​​​ប្រើ​​តុលាការ​​​បង្ក្រាប​​សំឡេង​​ផ្ទុយ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា ការបង្ក្រាបរបស់សំឡេងជំទាស់ តាមរយៈការដាក់ទោសទណ្ឌក្រោមហេតុផលនយោ​បាយ និងបង្ខំឱ្យសុំទោសជាសាធារណៈ បាន​បង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសេរីភាពនៃការបញ្ចេញមតិ សិទ្ធិនយោ​បាយ និងនីតិរដ្ឋនៅកម្ពុជា។

អង្គការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​​​ឱ្យ​​រដ្ឋាភិ​​បាល​​កម្ពុជា​​ពង្រឹង​​​ការ​​​ការ​​​ពារ​​​ប្រឆាំង​​នឹង​​អំពើ​​ហិង្សា​​ផ្លូវ​​​ភេទ

គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់​នៃការរើសអើងប្រឆាំងលើស្ត្រី​ភេទ អំពាវ​នាវឱ្យរដ្ឋាភិបាលកម្ពុជា បង្កើន​កិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បី​ទប់ស្កាត់អំពើហិង្សាផ្អែក​លើ​យេនឌ័រ ខណៈក្មេងស្រីមានពិការភាពម្នាក់ ដែលត្រូវបានរំលោភសេពសន្ថវៈជាបន្ត​បន្ទាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ នៅមិនទាន់ទទួលបានយុត្តិធម៌នៅ​ឡើយ ក្នុងរយៈពេល១៦ឆ្នាំ គិត​ចាប់តាំងពីពេលកើតហេតុមកដល់បច្ចុប្បន្ននេះ។

អ្នកចាញ់​បោក​ក្រុម​ហ៊ុន​ហួយ​វ័ន​​តវ៉ា​ទ្រង់់​ទ្រាយ​ធំ​មុខ​​ស្ថាន​​ទូត​​ចិន​​​​ឱ្យ​ក្មួយ​លោក ហ៊ុន សែន សង​​លុយ​វិញ

អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន​ហួយ​វ័ន ផេ (Huione Pay) ភាគច្រើនជា​ជន​​ជាតិចិន ចេញតវ៉ាទ្រង់ទ្រាយធំជាងមុននៅមុខស្ថានទូតចិនប្រចាំកម្ពុជា នា​ថ្ងៃ​អង្គារនេះ រកកិច្ចអន្តរាគមន៍ជំរុញ​ឱ្យក្រុមហ៊ុននេះសងលុយវិញ ក្រោយក្រុមហ៊ុនបិទទ្វារ ហើយបង្កកប្រាក់ពួកគេ ដែល​ជនរងគ្រោះ​ថា ក្រុមហ៊ុននេះជាប់ពាក់​ព័ន្ធនឹងក្មួយលោក ហ៊ុន សែន គឺលោក ហ៊ុន តូ។

ស្ត្រី​ធ្វើ​​ការ​​​តាម​ផ្ទះ​​ឱ្យ​​រដ្ឋ​​​ផ្តល់​សច្ចាប័ន​​​លើ​អនុ​សញ្ញា​១៨៩​ដើម្បី​​ការ​ពារ​​​សិទ្ធិ​និង​​​ធានា​​​ការ​​ងារ​​​សមរម្យ​​​

កម្មករការងារតាមផ្ទះដែលត្រូវបានគេ​រក​ឃើញ​ថាងាយរងគ្រោះជាងគេក្នុងចំណោម​កម្មករដទៃទៀត បានស្នើដល់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ពន្លឿន​ការផ្តល់សច្ចាប័ន​លើ​អនុ​សញ្ញា​លេខ​១៨៩ របស់អង្គការអន្តរជាតិផ្នែកការងារ(ILO) ដើម្បីធានាការងារសមរម្យសម្រាប់ពួក​គេ និង​ការពារពួកគេពីការប្រើអំពើហិង្សា និងការបៀតបៀនផ្សេងៗ​​ក្នុង​ពិភពការងារ។

សាច់​ញាតិ​​កញ្ញា ហ៊ីម មុំ រក​មេធាវី​​សិ​ទ្ធិ​មនុស្ស​អាដហុ​ក​ជួយ​​​ការ​​ពារ​​ក្តី​ក្នុង​សំណុំ​រឿង​និយាយ​បញ្ហា​ទឹក​ដី

ម្ដាយកញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ គឺអ្នកស្រី ខែម សឿន បានឱ្យដឹងនៅថ្ងៃ​ពុធ​នេះ​ថា គាត់បានស្នើសុំសមាគមសិទ្ធិមនុស្ស​អាដហុកឱ្យជួយផ្តល់មេធាវី ដើម្បីស្វែងរកយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ ក្រោយ​ពីកូនស្រីត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជិត១ខែមកនេះ ពាក់ព័ន្ធ​ទៅនឹងការចែករំលែកការឈ្លាន​ពាន​របស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា។

ស្ត្រីមួយ​ចំនួន​ក្លាយ​ជា​អំណោយ​ផ្លូវ​ភេទ​ក្នុង​មជ្ឈ​មណ្ឌល​ឆបោក​អន​ឡាញ

«វាហាក់ដូចជារង្វាន់សម្រាប់ការងារល្អ។ គេនិយាយថា ខ្ញុំប្រៀបបានទៅនឹងអំណោយ។ គេរំលោភខ្ញុំ»។ នេះគឺជាការលើកឡើងរបស់ស្ត្រីរងគ្រោះម្នាក់ ដែលផ្ដល់សម្ភាសន៍ឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងដែលត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ក្រោមចំណងជើង «បរាជ័យនៃការបង្ក្រាប​​លើទីតាំងប្រព្រឹត្តអំពើឆបោក និង​ការ​ជួយដល់ជនរងគ្រោះរបស់កម្ពុជា»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ