អ្នកជំនាញចង់ឱ្យមានការធានាទីផ្សារសម្រាប់កសិករកុំឱ្យធ្វើស្រូវបានផលហើយខ្វះទីផ្សារ
រឿងកសិផលរបស់កសិករធ្លាក់ថ្លៃ គ្មានទីផ្សារ នៅរដូវប្រមូលផលចូលមកដល់ វាមិនមែនជារឿងថ្មីនោះទេ ពីព្រោះរឿងនេះ វាបានកើតឡើងជារៀងរាល់ឆ្នាំរាប់សិបឆ្នាំមកហើយ ហើយរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ ក៏នៅតែមិនឃើញអាចដោះស្រាយបញ្ចប់បញ្ហានេះបានដែរ ដែលហេតុដូច្នេះហើយ ទើបធ្វើឱ្យប្រជាកសិករជាច្រើន នៅតែមិនអាចងើបមុខរួចពីភាពក្រីក្រ រហូតដល់កសិករខ្លះធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក ហើយត្រូវបង្ខំចិត្តលក់ដីលក់ស្រែសងបំណុលគេក៏មាន។