ជំទប់ទី២ឃុំអន្លង់វិលខេត្តបាត់ដំបងបក្ស​ភ្លើង​ទៀន​ត្រូវ​អាជ្ញាធរ​​ចាប់​​ខ្លួន​​ក្រោយ​​ចែក​​រំលែក​​រឿង​​ព្រំដែន

ការចាប់ខ្លួនជំទប់ទី២ឃុំអន្លង់វិល ខេត្តបាត់ដំបង ទាំងមិនបង្ហាញដីកា ដោយ​សារ​តែ​ការចែករំលែករឿងថៃឈ្លានពានទឹកដីខ្មែរនោះ មានការរិះគន់ថា វិធាននេះ ស្ដែងឱ្យឃើញថា រដ្ឋាភិបាលកំពុងធ្វើផ្ទុយទៅនឹងសាររបស់​ខ្លួនដែលអំពាវ​នាវ​ឱ្យ​ពលរដ្ឋខ្មែរគ្រប់​និន្នាការ រួមសាមគ្គី​ប្រឆាំងនឹងសត្រូវ​ឈ្លានពានទឹក​ដី។

ការដឹកនាំចាត់ទុកមតិរិះគន់​ថា​ជាប​ទ​ញុះញង់​ជា​បន្ទាត់​នយោបាយ​បង្ក​មហន្ត​​រាយ​ជាតិ

ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅ(CAT)បានចេញវិភាគថ្មីមួយ បង្ហាញថា នៅពេលដែលរដ្ឋាភិបាលបានខំប្រឹងប្រមូលផ្តុំអំណាចដាក់ក្នុងកណ្ដាប់ដៃគណបក្សកាន់អំណាចតែមួយ ប្រទាក់ក្រឡាដោយគ្រួសារនិយម ចាត់ទុកការរិះគន់គឺជាការបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំ និងជំរុញឱ្យមានការប្រកួតអំណាចខ្វះសុចរិតភាព កម្ពុជាបានបាត់បង់នូវឧបករណ៍សំខាន់បំផុត ដែលមានតួនាទីមើលនិងទប់ស្កាត់កំហុសដឹកនាំជាតិ និងបាត់​ឧបករណ៍ទប់ស្កាត់គ្រោះមហន្តរាយដល់ជាតិ។

អ្នកតាមដានឱ្យចាប់ក្រុមឧក្រិដ្ឋជននៅជុំវិញមេដឹកនាំ​ក្រោយ​សមត្ថ​កិច្ច​ចាប់​ខ្លួន លោក ចេន ហ្ស៊ី

ខណៈក្រសួងមហាផ្ទៃ ទម្លាយពីការចាប់ខ្លួនមេឧក្រិដ្ឋជន ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន នោះ ជំរុញឱ្យមានការលើកឡើងពីភាពចាំបាច់ ត្រូវចាប់ខ្លួនក្រុមឧក្រិដ្ឋជន នៅជុំវិញមេដឹកនាំដែលអន្តរជាតិបានរកឃើញ ដើម្បីស្តារមុខមាត់​ប្រទេស និងផ្តល់ឱកាសឱ្យពលរដ្ឋមាន​ឱកាសស្តារជីវភាពឡើងវិញ។

កម្ពុជា​ទម្លាយ​ពី​ការ​ចាប់​ខ្លួន​មេឧក្រិដ្ឋ​ជន ចេន ហ្ស៊ី ក្រោយ​អន្តរ​ជាតិ​ផ្តល់​សញ្ញា​ជា​ង​៣ខែ

កម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ពីដំណឹងចាប់ខ្លួនមេឧក្រិដ្ឋជនឆ្លងដែន និងបក្ខពួក​២នាក់​ទៀត បញ្ជូនទៅប្រទេសចិន ក្រោយ​សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង ជាដើម បានចាត់វិធានការបង្កកទ្រព្យសម្បត្តិមេឧក្រិដ្ឋ​ជន​រូបនេះ ជាបន្តបន្ទាប់ អស់រយៈពេលជាង​៣ខែមកនេះ។

អ្នកឃ្លាំមើល​រិះគន់ប្រព័ន្ធ​ច្បាប់​ថា​បន្ត​​​អនុវត្ត​​ស្តង់​ដាពី​រ​​លើ​ជន​ជាតិ​ឯង​រវាង​​សកម្ម​ជន​និង​​ក្រុម​ឧក្រិដ្ឋ​​ជន​

អ្នកឃ្លាំមើល បន្តរិះគន់វិធានរបស់ប្រព័ន្ធ​តុលាការថាអនុវត្តច្បាប់ស្តង់ដាពីរ និង​មានភាពយឺតយ៉ាវ ក្នុងការជំនុំជម្រះ​ក្តី សម្រាប់សកម្មជននយោបាយ បរិស្ថាន និងសង្គម ដែលត្រូវបានចាប់ខ្លួន​ដោយការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដោយសំណុំរឿងខ្លះ តុលាការពន្យាពេលនីតិវិធី រហូតដល់ជនជាប់ចោទអនុវត្តទោសជិតចប់ ទើបមានការប្រកាស​សាលដីកា ប៉ុន្តែសម្រាប់ជនជាប់ចោទជាឧក្រិដ្ឋជនមួយចំនួន បែរជាមានការ​ដោះ​លែង​ឱ្យនៅក្រៅឃុំទៅវិញ។

តុលាការកំពូល​តម្កល់​ការ​​ផ្តន្ទា​ទោស​ លោក នី ណាក់ ពាក់​ព័ន្ធ​ការ​រិះ​គន់​រដ្ឋាភិ​បាល

តុលាការកំពូល បានសម្រេចតម្កល់ការ​ផ្តន្ទា​ទោស លោក នី ណាក់ អ្នកអធិប្បាយ​​បញ្ហាសង្គម ឱ្យជាប់ពន្ធនាគារ​រយៈពេល ២ឆ្នាំ និងបង់សំណងទៅដើមបណ្តឹងដែលជារដ្ឋមន្ត្រីក្រសួងការងារ ២០០​លានរៀល ក្រោមការចោទពីបទ ញុះ​ញង់ និងបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការ​រិះ​គន់​មន្ត្រី​​រដ្ឋាភិបាល។

សង្គមស៊ីវិលរំពឹងថាសាលាឧ​ទ្ធរណ៍​​នឹង​ឱ្យ​​​​​​​លោក ​ជា ចាន់​ថា មាន​សេរីភា​ពក្រោ​យ​​​​​កំពូល​​ឱ្យ​​​កាត់​​ក្តី​​ឡើង​​​វិញ

សង្គមស៊ីវិល រំពឹងថា សាលាឧទ្ធរណ៍នឹងពិនិត្យទៅលើសំណុំរឿងរបស់លោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគម IDEA នៅខេត្តស្វាយរៀងឡើងវិញ និងផ្តល់យុត្តិធម៌ដល់គាត់ តាមរយៈការទម្លាក់ចោលប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ ក្រោយតុលាការជាន់ខ្ពស់បានបង្វែរសំណុំរឿងទៅសាលាឧទ្ធរណ៍បើកសវនាការ​ឡើង​វិញ។

សាលាឧទ្ធរណ៍រងការរិះគន់ថាព្យាយាមផ្អឹប​យុត្តិធម៌​សកម្ម​ជន​​មាតា​​ធម្មជាតិ​ជិត​៦ខែ

សាលាឧទ្ធរណ៍ភ្នំពេញ រងការរិះគន់ថា បាន​ព្យាយាមផ្អឹបយុត្តិធម៌យុវជនចលនាមាតាធម្មជាតិ៥រូប ជិត៦ខែមកនេះ តាម​រយៈការពន្យាពេលសវនាការ ធ្វើឱ្យ​ប៉ះ​ពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោសរបស់ពួក​គេ។

តុលាការកំពូល​សវនការ​​​​​សំណុំ​​រឿង​ លោក នី ណាក់ រិះ​គន់​មន្ត្រី​រដ្ឋាភិ​បាល

តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បាន​បើក​សវនការលើសំណុំរឿង លោក នី ណាក់ ជុំវិញការរិះគន់មន្ត្រីរដ្ឋាភិបាល ដែល​ការណ៍នេះ រងការរិះគន់ថា ខ្ជីខ្ជា ក្នុងការរកយុត្តិធម៌ឱ្យអ្នកជំនាញផ្នែកកសិកម្មរូបនេះ ដោយសារតែមិនមានវត្តមានជនជាប់ចោទអំឡុងពេលសវនការ។

សាលាឧទ្ធរណ៍ភ្នំពេញ​លើក​ពេល​សំណុំ​រឿង​ប្ដឹង​ទាស់ លោក កឹម សុខា

ជាថ្មីម្ដងទៀត សវនាការលើសំណុំរឿងប្ដឹង​ទាស់របស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវជំនុំជម្រះនៅថ្ងៃទី១៨ ខែធ្នូ ស្អែកនេះ ត្រូវបានប្រកាសលើកពេល ដោយគ្មានការបញ្ជាក់មូលហេតុ។ នេះបើតាមសេចក្តី​ជូន​ដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ