បក្ស​កាន់​អំណាចប​រាជ័យ​តជំនាន់​ក្នុង​ការ​ធានា​សន្តិ​សុខ​សហគមន៍​ពី​បញ្ហា​គ្រឿង​ញៀន

អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលពិនិត្យឡើង​វិញ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈការអនុវត្តច្រើន​ឆ្នាំ ច្រើនអាណត្តិមកហើយ តែហាក់​នៅមិនទាន់មានប្រសិទ្ធភាព ស្របពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់​ថាបញ្ហាបទល្មើសផ្សេងៗនៅតាមមូល​ដ្ឋាន​នៅតែមានអត្រាខ្ពស់គួរ​ឱ្យ​កត់​សម្គាល់។

អ្នកឃ្លាំមើលចង់​ឃើញ​កម្ពុជា​បង្រួម​ខេត្ត​តូចៗ​ដើម្បី​កាត់​បន្ថយ​ចំណាយ​រដ្ឋ

រលករិះគន់ថ្មីមួយបានផ្ទុះឡើង ក្រោយមានការចែករំលែកលើបណ្តាញសង្គម អំពី​ចំនួនមន្ត្រីរាជការ កងកម្លាំង និងទំហំរចនាសម្ព័ន្ធដឹកនាំរដ្ឋបាលខេត្តមួយចំនួន ដោយពួកគាត់យល់ឃើញថា ជាការខ្ជះខ្ជាយថវិកាជាតិ។

មេបក្សក្រៅ​រដ្ឋាភិបាល​ខ្លះ​ថា​អាសូរ​រាស្ត្រ​ខំប​ង់​ពន្ធ​ចិញ្ចឹម​រដ្ឋាភិ​បាល​ក្បាល​ធំ​កម្សោយ​អភិ​បាល​កិច្ច

ក្រោយពីលោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរ​ពីជម្រើសមិនចាំបាច់បង្រួមក្រសួង​ឱ្យតិច លើយន្តការធ្វើកំណែទម្រង់នោះ អ្នក​តាមដានរិះគន់រឿងបន្តចាយលុយជាតិខ្ជះខ្ជាយ ដើម្បីតែផលប្រយោជន៍បក្ខពួក ដែលថា ជាការអាសូរដល់រាស្ត្រខ្មែរ ដែលខំបង់ពន្ធចិញ្ចឹមរដ្ឋាភិ​បាល​ក្បាល​ធំកម្សោយអភិបាលកិច្ចមួយនេះ។

ពលរដ្ឋ​ក្រុង​បាត់​ដំបង​ចង់​ឃើញ​ការ​ដេញ​ថ្លៃ​គម្រោង​ស្ថាបនា​​ផ្លូវ​​២១​​ខ្សែ​មាន​តម្លា​ភាព

ក្រោយទ្រាំធ្វើដំណើរលើផ្លូវមានជង្ហុក រលាក់ ហុយនៅរដូវប្រាំង និងដក់ទឹក រអិលនៅរដូវវស្សា អស់រយៈពេលជាង ៣ឆ្នាំ​កន្លងមកនេះ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងកំពុងសាទរនឹងគម្រោងស្ថាបនា​ផ្លូវក្នុងក្រុងចំនួន ២១ខ្សែ ដែលនឹងលេចចេញជារូបរាងនៅខែកញ្ញាខាង​​មុខ​​​នេះ។

ការកែ​​​ទម្រង់​​ដើម្បី​​​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​​មិ​ន​​​ជោគ​ជ័យ​​ទេ​​បើមិ​ន​រំសាយ​មន្ត្រី​អសកម្ម

អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការ​កែ​ទម្រង់របស់រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ដែលកំពុងបន្តធ្វើតាមជំហានគីង្គក់ «បង្រួមក្បាល ពង្រីកខ្លួន» ដែលធ្វើមិនចំចំណុចគន្លឹះ ដើម្បីឈានទៅពង្រឹងវិស័យការពារជាតិ ខណៈរដ្ឋាភិ​បាល​អសមត្ថភាពក្នុងការការពារទឹកដីរបស់ខ្លួននោះ នឹងមិនទទួលបានជោគ​ជ័យ​នោះទេ នៅពេលដែលបច្ចុប្បន្ន​ថៃ​នៅតែបន្តសម្រុកឈ្លានពានទឹកដីកម្ពុជា​តាមអំពើចិត្ត។

បញ្ញវន្ត​ខ្មែរ​​គាំទ្រ​​ការ​​ធ្វើ​​ទំនើប​កម្ម​​វិស័យ​​យោធា ព្រម​ទាំង​​ជំរុញ​ឱ្យ​​បន្ថយ​​​ក្រសួង​​និង​​​បង្រួម​ខេត្ត

បើទោះបីមិនសូវមានជំនឿដោយសារតែ លោកហ៊ុន ម៉ាណែត តែងតែនិយាយ​ចោល​មិន​ធ្វើទៅតាមអ្វីដែលខ្លួនបាននិយាយ ក៏បញ្ញវន្តខ្មែរគាំទ្រការប្រកាសធ្វើទំនើបកម្មវិស័យយោធា ព្រមទាំងជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយចំនួនក្រសួងពី៣០ ឱ្យមកនៅត្រឹមជាង​១០ និងបង្រួមរាជធានី ខេត្តពី២៥ ឱ្យ​មក​នៅត្រឹមជាង១០ ដើម្បីសន្សំថវិកាជាតិ​យកមកបង្កើនការអភិវឌ្ឍ និងពង្រឹង​វិស័យការពារជាតិ។

ឥទ្ធិពល​មហា​ជន​ជំរុ​ញ​ឱ្យ​មាន​វិធាន​ដក​តំណែង​មន្ត្រី​នៅ​ខេត្ត​បាត់​ដំបង​​​​​​រឿង​នាំ​​​​ចូល​ទុរេន​ពី​ថៃ ​​

ក្រោយពីមហាជនប្រើបណ្តាញសង្គម​រិះ​គន់​ខ្លាំងៗ ទៅលើកម្សោយនៃអភិបាលកិច្ច ដែលបណ្តាលឱ្យមានការបែកធ្លាយរឿង​លួចនាំចូលទុរេនពីថៃ ជំរុញឱ្យប្រធាន​​ព្រឹទ្ធសភា លោក ហ៊ុន សែន និងក្រសួង​ពាក់ព័ន្ធ សម្រេចបញ្ចប់មុខតំណែង លោក គឹម ប្រុស ប្រធានសាខាកិច្ច​ការ​ពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង​(ក.ប.ប)ខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះ។

ការអនវុត្ត​កាតព្វ​កិច្ច​យោធា​ជា​ក្តី​បារម្ភ​ថា​អ្នក​ក្រី​ក្រ​នឹង​បន្ត​​រង​​គ្រោះ​​បើមិន​​សម្អាត​អំពើ​ពុក​រលួយ

ការប្រកាសអនុវត្តកាតព្វកិច្ចយោធា ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងជំរុញឱ្យមានការគាំទ្រផង និងក្តីបារម្ភ​ផងពីអ្នកឃ្លាំមើល ដោយពួកគេថា ការអនុវត្តកាតព្វកិច្ចនេះ អាចធ្វើបាន​តែចំពោះកូនកសិករក្រីក្រតែប៉ុណ្ណោះ បើមិនសម្អាតអំពើពុករលួយជាមុន។

ឧស្សាហ​កម្ម​ឆបោក​និង​វិបត្តិ​អភិ​បាល​កិច្ច​គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​អនា​គត​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន ម៉ា​ណែត

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងស្ថាន​ភាព​ចម្រុះ​គ្នាដ៏គួរឱ្យបារម្ភមួយ រវាងការ​រីក​ដុះ​ដាល​នៃបទល្មើសតាមប្រព័ន្ធអ៊ីន​ធឺណិត និងស្ថិរភាពនៃសេដ្ឋកិច្ចជាតិ។ បើ​តាមការចុះផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា កម្ពុជាបានប្រែ​ពី​ប្រទេសដែលធ្លាប់តែទាក់ទាញភ្ញៀវទេសចរ មកជាមជ្ឈ​មណ្ឌលដ៏ធំមួយនៃបណ្តាញឆបោកតាម​អន​ឡាញ​យ៉ាងស្មុគស្មាញ។

បញ្ហាគ្រឿង​ញៀន​និង​ឃាតកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​​នៅ​តែ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ

បញ្ហាគ្រឿងញៀន ឃាតកម្ម និងឧក្រិដ្ឋកម្មអនឡាញជាដើម នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា មិនថយចុះទេ ទោះសមត្ថកិច្ចចុះបង្ក្រាប និងចាប់បានជនល្មើសជារឿយៗក្តី ដែលបញ្ហានេះ បង្កជាការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងអនាគតយុវជន ដែលរដ្ឋាភិបាលចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ