ការ​បន្ត​ចាប់​ឃុំ​​អ្នក​​បញ្ចេញ​មតិ​​​ពី​​បញ្ហា​ព្រំដែន​​គឺ​​​ជា​ការ​​បំបាក់​​​ស្មារតី​​​ស្រឡាញ់​​​ជាតិ​​​របស់​​ពលរដ្ឋ

អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការបន្តបំបិទមាត់ និងចាប់ដាក់គុកឥតស្រាកស្រានទៅលើអ្នកបញ្ចេញមតិពីបញ្ហាព្រំដែនដែលថៃកំពុងឈ្លានពាន និងបញ្ហាដែលជាអាយុជីវិតរបស់ជាតិផ្សេងៗទៀត ដែលប្រាសចាកពី​រដ្ឋធម្ម​នុញ្ញ មិនត្រឹមតែធ្វើឱ្យសង្គមជាតិកាន់​តែ​ធ្លាក់ចុះអន់ថយ ជាឱកាសសម្រាប់បរទេស​អាចឈ្លានពានទឹកដីបានតាមអំពើចិត្តប៉ុណ្ណោះទេ ថែមទាំងក៏ជាការបំបាក់ស្មារតីស្រឡាញ់ជាតិរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីថែមទៀត​ផង។

អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ចោទ​​លោក​​ ហ៊ុន ម៉ាណែត ថា​​​​​ប្រើ​​តុលាការ​​​បង្ក្រាប​​សំឡេង​​ផ្ទុយ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា ការបង្ក្រាបរបស់សំឡេងជំទាស់ តាមរយៈការដាក់ទោសទណ្ឌក្រោមហេតុផលនយោ​បាយ និងបង្ខំឱ្យសុំទោសជាសាធារណៈ បាន​បង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសេរីភាពនៃការបញ្ចេញមតិ សិទ្ធិនយោ​បាយ និងនីតិរដ្ឋនៅកម្ពុជា។

សាច់​ញាតិ​​កញ្ញា ហ៊ីម មុំ រក​មេធាវី​​សិ​ទ្ធិ​មនុស្ស​អាដហុ​ក​ជួយ​​​ការ​​ពារ​​ក្តី​ក្នុង​សំណុំ​រឿង​និយាយ​បញ្ហា​ទឹក​ដី

ម្ដាយកញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ គឺអ្នកស្រី ខែម សឿន បានឱ្យដឹងនៅថ្ងៃ​ពុធ​នេះ​ថា គាត់បានស្នើសុំសមាគមសិទ្ធិមនុស្ស​អាដហុកឱ្យជួយផ្តល់មេធាវី ដើម្បីស្វែងរកយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ ក្រោយ​ពីកូនស្រីត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជិត១ខែមកនេះ ពាក់ព័ន្ធ​ទៅនឹងការចែករំលែកការឈ្លាន​ពាន​របស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា។

ម្ដាយ​​​​ភិក្ខុ ជា វុទ្ធី៖ «ក្នុង​​ចិត្ត​ខ្ញុំ​អត់​ចង់​បាន​​​អ្វី​​ទាំង​អស់​​​ឱ្យ​តែ​គេ​ដោះ​លែង​កូន​​​ខ្ញុំ​​​​ទោះ​​ក្រ​​ជា​​ចេះ​តែ​ដើរ​រក​ស៊ី​ទៅ»

នេះជាសម្តីរបស់ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជាម្ដាយដង្ហោយទាមទារដោះលែងកូនប្រុស​ជាអតីតព្រះសង្ឃ ជា វុទ្ធី ដែលត្រូវសមត្ថ​កិច្ចចាប់ផ្សឹកទាំងបង្ខំ ហើយបញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ ក្នុងរាជ​ធានីភ្នំពេញ ចោទពីបទ «ញុះញង់» ជុំវិញការសម្តែងមតិ បង្ហាញពីក្ដីកង្វល់រឿងបញ្ហាទឹកដី ក្រោយថៃឈ្លានពាន ដណ្តើមកាន់កាប់ដីខ្មែរជាង៦០ទីតាំង នៅ​តាម​បណ្តាខេត្តចំនួន ៦ ជាប់ព្រំដែន ដូចជា ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ។

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​ទាម​ទា​រ​ឱ្យ​បើក​លំហ​​​​សេរីភាព​​​សហជីព​ដើម្បី​ជំរុញ​លក្ខ​ខណ្ឌការ​ងារ​

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព នៅថ្ងៃសុក្រនេះ បានធ្វើយុទ្ធនាការដើរដាក់​ញត្តិទៅកាន់រដ្ឋាភិបាល និងដៃគូអន្តរ​ជាតិ ដោយទាមទារឱ្យបើកលំហសេរីភាពសហជីព ដើម្បីជំរុញលក្ខខណ្ឌការងារ តបតាមកិច្ចព្រមព្រាងពាណិជ្ជ​កម្ម​អន្តរ​ជាតិ ដោយសំអាងថា ការអនុ​វត្ត​សិទ្ធិ​កន្លងមកប្រឈមនឹងឧបសគ្គជាច្រើន។

ពលរដ្ឋ​​ប្រតិកម្ម​​ការ​​ចាប់​​ផ្សឹក​​និង​​ឃាត់​​ខ្លួន​​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​​បំបាក់​​ស្មារតី​​ជាតិ​​និយម​​របស់​​យុវជន​

ពលរដ្ឋ និងក្រុមយុវជនរស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះទង្វើរបស់អាជ្ញាធរខេត្តបាត់ដំបងដែលបានចាប់ផ្សឹក និងវាយខ្នោះ ព្រះតេជគុណ ជា វុទ្ធី ដែលតែងតែសម្ដែងមតិរឿងបញ្ហាព្រំដែនតាមបណ្ដាញសង្គមដែលសៀមឈ្លានពានកន្លងទៅ។

ប្រវត្តិខ្លះៗរបស់​​ភិក្ខុ ជា វុទ្ធី ដែល​​សមត្ថ​កិច្ច​​ចាប់​​ផ្សឹក​​វាយ​​ខ្នោះ​បញ្ចេញ​មតិ​​រឿង​ថៃ​ឈ្លាន​ពាន

ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជ​ធានី​ភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាល​ពីថ្ងៃទី២ខែមេសា ពីបទញុះញង់ តាម​មាត្រា៤៩៤ និង៤៩៥ ដែលជាមាត្រា​ដ៏​ពេញនិយម ដែលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន តែងប្រើ ដែលគេជឿថា ដើម្បីបំបិទមាត់អ្នកនិយាយ​​ការពិត និងអ្នកទាមទារយុត្តិធម៌​សង្គម ពិសេសបញ្ហាព្រំដែន។

ការ​ចាប់​ខ្លួន​អ្នក​និយា​យ​បញ្ហា​ព្រំដែន​មាន​សន្ទុះ​កើន​ឡើង​​ទោះ​​រដ្ឋាភិ​បាល​ថា​ថៃ​ឈ្លាន​ពាន​អត់​ឈប់

វិធានការចាប់ឃុំខ្លួន អ្នកនិយាយរឿង​ថៃ​ឈ្លាន​ពាន ហាក់មានសន្ទុះកើតឡើង ស្រប​ពេលដែល លោក ហ៊ុន ម៉ាណែត នៅរក្សា​ជំហរឆ្លើយតបទៅនឹងការចោទប្រកាន់​របស់ថៃបែបទន់ភ្លន់ បើទោះធ្លាប់​អះអាងថា ថៃបានពង្រីកការឈ្លាន​ពាន​ទឹកដីខ្មែរ រាប់សិបកន្លែងចាប់តាំង​ពី​មាន​បទឈប់បាញ់ជាង​៣ខែ​មក​នេះ​ក្តី។

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​រង​ការ​រិះ​គន់​ក្រោយ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​មួយ​អង្គ​ដោយ​​សារ​​ការ​​បញ្ចេញ​​មតិ

ខណៈជនបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៦នាក់ មិនទាន់បានចាប់ខ្លួននៅឡើយនោះ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បែរជាសស្រាក់សស្រាំចាប់ផ្សឹកព្រះសង្ឃមួយអង្គ សកម្មលើកឡើង​ពី​បញ្ហា​សង្គម និងរឿងថៃឈ្លាន​ពានទឹក​ដី។

ភរិយា លោក ភុន យុទ្ធ ​មិន​​សុំ​​ទោស​ទោះ​ជួប​វិបត្តិ​ជីវភាព​ក្រោយ​គេ​ចាប់​ប្តី​ឃុំ​ខ្លួន​ជា​លើក​ទី៣

ភរិយាបុរសពិការជើងពីកំណើតគឺលោក ភុន យុទ្ធ ដែលគេស្គាល់ថា ជាអ្នកហ៊ាន​រិះ​គន់​​ការ​ដឹកនាំរបស់ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពីបញ្ហាអភិ​បាល​កិច្ច អយុត្តិធម៌សង្គម និងបញ្ហាព្រំដែនជាដើមនោះ កំពុងជួបបញ្ហាជីវភាព​កាន់តែធ្ងន់ធ្ងរ ក្រោយគេចាប់ប្តីគាត់​ដាក់ពន្ធនាគារជាថ្មីច្រើនខែមក​នេះ ខណៈប្តីគាត់ត្រូវបានចាប់ខ្លួនជាលើក​ទី៣។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ