ក្រសួង​សុខាភិបាល​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាម​នៅ​រដូវ​វស្សា​នេះ

ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នការកើនឡើងជំងឺគ្រុនឈាមនៅរដូវវស្សានេះ ដែលស្ថាប័នពាក់ព័ន្ធ និង​សហគមន៍ត្រូវបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ដោយសំអាងថា ផ្នែកមួយនៃក្តីបារម្ភនេះដោយសារតែកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño)។

មេដឹកនាំ​​បក្ស​​កាន់​អំណាច​​រង​​ការ​​រិះ​គន់​​ថា បាន​​បរា​ជ័យ​​ត​ជំនាន់​​ក្នុង​​ការ​​ទប់​ស្កាត់​​អាហារ​​គីមី

ការដែលលោក ហ៊ុន ម៉ាណែត ចេញបញ្ជាផ្ទាល់មាត់ថ្មីទៀត ឱ្យទប់ស្កាត់អាហារគីមីក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមអ្នកតាម​ដានចាត់ទុកថា ជាការបរាជ័យតជំនាន់របស់មេដឹកនាំបក្សកាន់អំណាច​ជុំវិញ​​វិធានការនេះ និងក្លាយជាក្តីបារម្ភ​ពី​ការ​រីករាលដាលកាន់តែខ្លាំងនៃជំងឺ​មហា​រីក បើរដ្ឋាភិបាលនៅ​តែ​មិន​អាច​បោសសម្អាតអំពើពុករលួយបែប​​ប្រទាក់ក្រឡាគ្នា ដោយគ្រួសារនិយម​ឱ្យបានទាន់ពេលទេនោះ។

ទឹក​កខ្វក់​មាន​ក្លិន​ស្អុយ​ចេញ​ពី​រោង​ចក្រ​កែ​ច្នៃ​បន្ត​យាយី​សុខ​ភាព​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ

អ្នកធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន ជំរុញ​ឱ្យអាជ្ញាធរខេត្តព្រះសីហនុ ទប់ស្កាក់​ការបង្ហូរទឹកស្អុយ ចេញពីរោងចក្រ​កែច្នៃ​ដំណាប់ផ្លែឈើមួយចំនួន នៅស្រុកកំពង់សិលា និងក្រុងកំពង់សោម ឱ្យមាន​ប្រសិទ្ធភាព ដើម្បីការពារសុខភាពពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ។

ក្រសួង​សុខា​ភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​កូវីដ​បំប្លែង​ថ្មី

ក្រសួងសុខាភិបាលកម្ពុជា បានចេញ​សេច​ក្ដីប្រកាសឱ្យពលរដ្ឋបង្ការ និងប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ NB.1.8.1 ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់​អាស៊ី។ ទោះបីមិនទាន់មានភស្តុ​តាង​វិ​ទ្យាសាស្ត្របញ្ជាក់ពីកម្រិត​ហានិ​ភ័យ តែកម្ពុជាបានរកឃើញវិជ្ជមានមួយករណីកាលពីសប្ដាហ៍មុន។

ក្រសួង​សុខាភិបាល​ចេញវិ​ធាន​បង្ការ​វីរុស​ហាន់​តា​ដែល​ឆ្លង​តាម​សត្វ​កណ្ដុរ

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសប្រាប់ពលរដ្ឋឱ្យបង្ការខ្លួនពីវីរុសហាន់តា ដោយធ្វើយ៉ាងណាកុំប៉ះពាល់ប្រភេទ​សត្វកកេរ ដូចជាកណ្ដុរជាដើម។ សេចក្ដីប្រកាសនេះ ធ្វើឡើងក្រោយរកឃើញ​ថា វីរុសនេះ បានសម្លាប់ និងចម្លងមនុស្សច្រើននាក់នៅតាមបណ្ដាប្រទេសមួយចំនួន។

ពលរដ្ឋ​ថា ការ​​បង្ហូរ​​ទឹក​​ស្អុយ​​និង​​កាក​​សំណល់​​ចូល​​បឹង​​នៅ​​ក្រុង​​បាវិត​កំពុង​ប៉ះ​ពាល់​​សុខ​ភាព​

ពលរដ្ឋរស់នៅក្រុងបាវិត ព្រួយបារម្ភពី​បរិយា​កាសធម្មជាតិនៅជុំវិញខ្លួនសម្បូរដោយសារធាតុគីមី មិនត្រឹមតែក្នុងទឹក និងលើដីប៉ុណ្ណោះទេ ក្លិនឆ្អេះឆ្អាបសាយ​ភាយ​តាម​រលកខ្យល់ កើតចេញ​ពី​កាក​សំណល់​រោងចក្រ និងសហគ្រាសក្នុង​ក្រុងបាវិត បានក្លាយក្តីកង្វល់រួមមួយ កំពុង​រង​ផល​ប៉ះពាល់ដោយផ្ទាល់ជាង​២ឆ្នាំមកហើយ។

ពលរដ្ឋភៀស​សឹក​ខ្លះ​ធ្លាក់​ខ្លួន​​ឈឺ​ក្រោយ​​ធ្លាក់​​​ភ្លៀង​កក់​ខែ

ភ្លៀងកក់ខែប៉ុន្មានថ្ងៃជាប់គ្នាកាលពីចុងខែកុម្ភៈ បានបណ្ដាលឱ្យពលរដ្ឋភៀស​សឹក​ក្នុងជំរំវត្តកណ្ដោល ខេត្តបន្ទាយមាន​ជ័យ ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។

ពលរដ្ឋ​និង​អ្នក​ប្រកប​សេវា​ពី​វិស័យ​ទេស​ចរណ៍​បារម្ភ​ផល​ប៉ះ​ពាល់​ធូលី​ធ្យូង​ថ្ម​ហុយ​ចេញ​ពី​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ

ក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានទីកន្លែងលក់ដូរ នៅជាប់របងកំពង់​ផែស្វយ័ត ក្រុងព្រះសីហនុ បង្ហាញកង្វល់ និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយ​ទប់ស្កាត់ធូលីពណ៌ខ្មៅ ឬធូលីធ្យូងថ្ម ដែលហុយសាយភាយចេញពីកំពង់ផែស្វយ័ត​ឱ្យបានឆាប់ ដោយថា បញ្ហាទាំងនេះកំពុងគំរាមកំហែងសុខភាពពលរដ្ឋ។

ការផ្លាស់​ប្តូរទិ​ស​ដៅ​ព្យាបាល​ជំងឺ​របស់​ពលរដ្ឋ​ខ្មែរ ក្រោយ​ថៃ​ឈ្លាន​ពាន

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេស​ថៃគឺជាបង្អែកសុខភាពដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា ចាប់ពីអ្នកមានទ្រព្យធនដែលទៅវះកាត់នៅទីក្រុងបាង​កក រហូតដល់ពលករចំណាកស្រុកជាងមួយ​លាននាក់ដែលប្រើប្រាស់សេវាសុខភាពថៃ។

ភៀសសឹកវ័យ​ចំណាស់​ខ្លះ​ធ្លា​ក់​ខ្លួន​ឈឺ​និង​ខ្លះស្លា​ប់​ក្នុង​ជំរំ​ក្រោយ​ថៃ​ឈ្លាន​ពាន

ក្រោយភៀសខ្លួនទៅរស់នៅជំរំភៀសសឹកជាងមួយខែ ពលរដ្ឋវ័យចំណាស់មួយចំនួន​បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារការហូបចុក និងសម្រាកមិនគ្រប់គ្រាន់ បូកផ្សំនិងផ្លូវចិត្តចុះខ្សោយ ក្រោយដីធ្លីនិងផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ក្នុងសង្គ្រាមឈ្លានពានរបស់យោធា​ថៃ។ ភាពគ្រាំគ្រាទាំងផ្លូវកាយ និង​ផ្លូវចិត្តនេះ បានធ្វើឱ្យពលរដ្ឋខ្លះបាត់​បង់​ជីវិតក្នុងជំរំផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ