រូបភាព ប្រកាស​បទ​ឈប់​បាញ់ កម្ពុជា-ថៃ

ប្រធានអាស៊ានប្តូរវេនចង់ឱ្យកម្ពុជា-ថៃ ឈប់បាញ់ត្រឹមម៉ោង១០យប់នេះ

ប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បង្ហាញជំហរ ចង់ឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ត្រឹមម៉ោង១២យប់នេះ តាមការផ្តល់ភ្លើងខៀវពីប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈថៃបើកការឈ្លានពានកម្ពុជា ជាថ្មីទៀតចូលដល់ថ្ងៃទី៧។

អ្នកឃ្លាំមើលថា ICJ និង​កិច្ច​ព្រម​ព្រៀង​ប៉ារីស​អាច​ផ្អាក​ស៊ុយ​អែត​លក់​យន្ត​ហោះ​ចម្បាំង​ឱ្យ​ថៃ

ការដែលកម្ពុជាដាក់លិខិតជំទាស់ប្រទេស​ស៊ុយអែត លក់យន្តហោះចម្បាំង​៤គ្រឿងឱ្យថៃនោះ ត្រូវគេមើលឃើញថា​ ហាក់គ្មានប្រសិទ្ធិភាពនោះទេ បើកម្ពុជាមិនពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ទល់ការឈ្លាន​ពាន​​របស់ថៃ ខណៈបទឈប់បាញ់ស្ថិតក្នុង​ភាពផុយស្រួយ។

ការដឹង​គុណអា​មេរិ​កគួ​រ​ទម្លាប់​បទ​ចោទ​បែប​ប្រឌិដ្ឋ​លើ​ក្រុម​និយម​ប្រជា​ធិប​តេយ្យ

ការដែលមេដឹកនាំគ្រួសារហ៊ុន បង្ហាញការដឹងគុណអាមេរិក តាមរយៈស្នើឱ្យផ្តល់ពានរង្វាន់ណូប៊ែលសន្តិភាពដល់មេដឹកនាំ លោក ដូណាល់ ត្រាំ ក្រោមកិច្ចអន្តរាគមន៍ឱ្យមានបទឈប់បាញ់បន្ទាន់ ដែលកម្ពុជាចោទថា ថៃឈ្លានកម្ពុជាទាំងគឃ្លើននោះ ជំរុញឱ្យមានការលើក​ឡើង​ថា មេដឹកនាំខ្មែរ គួរតែទម្លាក់​បទ​ចោទ​បែប​ប្រឌិដ្ឋ លើក្រុមសំឡេងជំទាស់ ដើម្បីកសាងសង្គមប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួយ តបតាមរដ្ឋធម្មនុញ្ញ កម្ពុជា និងបំណងអន្តរជាតិ។

ក្រសួង​ការបរទេស​កម្ពុជា​ចេញ​មុខ​ការ​​ពារ​​ឯក​​អគ្គរាជ​ទូត​​ដែល​ថា គំរា​ម​​​សមាជិក​សភា​​ជប៉ុន

នៅក្នុងកិច្ចប្រជុំរដ្ឋសភាជប៉ុនកាលពីថ្ងៃទី២១ ខែឧសភា លោក ណាអូតូ សាកា​ហ្គុជិ បានប្រាប់សមាជិករដ្ឋសភាជប៉ុន​ថា ឯកអគ្គរាជទូតកម្ពុជាបានគំរាមកំហែង និងបំពានសេរីភាពនយោបាយរបស់លោក។ សមាជិកសភាជប៉ុនរូបនេះ លើកឡើងក្នុងសម្តីដើមថា «សូម្បីខ្ញុំជាសមាជិករដ្ឋសភានៅតែរងការគំរាមកំហែង ចុះទម្រាំពលរដ្ឋជប៉ុន ឬពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែលបញ្ចេញ​មតិ​ទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា តើនឹងរងការគំរាម​បែបណា?»។

ចលនាតស៊ូ​ លោក សម រង្ស៊ីថា បាន​ជំរុញ​អឺរ៉ុប​ឱ្យ​ទប់​ស្កាត់​​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​វាល​ពិឃាត​ប្រជា​ធិប​តេយ្យ

ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានអះអាងថា ខ្លួនបានប្រាប់ទៅសហភាពអឺរ៉ុបបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលគ្រួសារហ៊ុន ឱ្យស្តារប្រជាធិប​តេយ្យ​មុនការបោះឆ្នោតឆ្នាំ២០២៨ ដោយ​សំអាងថា បើមិនដូច្នោះទេ កម្ពុជានឹងក្លាយជាវាលពិឃាតប្រជាធិបតេយ្យ។

ខួប៥០​ឆ្នាំ​នៃ​ឯកភាព​ទឹក​ដី​វៀត​ណាម​មាន​ការ​លើក​ឡើង​ពី​ការ​រមិល​គុណ​លើ​កម្ពុជា

ខណៈមានការរិះគន់ពីដំណើរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ទៅកាន់ក្រុងហូជីវិញ ក្នុងខួប៥០ឆ្នាំនៃឯកភាពទឹកដីរបស់វៀតណាម រួមទាំងវត្តមានកងយោធពលខេមរភូមិន្ទកម្ពុជាផងនោះ ក្រសួងការពារជាតិ អះអាងថា នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពតំបន់និងពិភពលោក។

ក្នុងជំនួប២ថ្ងៃមេដឹកនាំ​ថៃនិ​ង​កម្ពុជា​មិន​លើក​របៀប​វារៈ​​បញ្ហា​ព្រំដែន​និង​យុត្តិធម៌​លោក លិម គិម​យ៉ា

ក្នុងជំនួបរយៈពេល២ថ្ងៃរបស់មេដឹកនាំថៃ និងកម្ពុជា ត្រូវបានក្រុមអ្នកឃ្លាំមើល សង្កេតឃើញថា មិនបានលើករបៀបវារៈបញ្ហាព្រំដែន បញ្ហាប្រាសាទបុរាណខ្មែរ និងយុត្តិធម៌ លោក លិម គិមយ៉ា នោះទេ ដែលថា ជាភស្តុតាងមួយទៀតបញ្ជាក់ថា គ្រួសារហ៊ុននៅពីក្រោយឃាតកម្មនេះ និងក្បត់ប្រជាជាតិខ្មែរ ដើម្បីតែចង់ក្តោបអំណាចតពូជ។

មេដឹក​នាំ​គ្រួសារ​ហ៊ុនបន្ត​បញ្ជាក់​​ពីការគាំទ្រ​​របស់​ចិន​​​លើ​គ​ម្រោង​​​ព្រែក​​ជីក​​​ហ្វូណន​​​តប​នឹង​ការ​​​រិះ​​គន់

ជាថ្មីទៀត មេដឹកនាំគ្រួសារហ៊ុន បន្តបញ្ជាក់​ពីការគាំទ្ររបស់ចិន លើគម្រោងព្រែកជីកហ្វូណន ខណៈមានការលើកឡើងថា ការលម្អៀងទៅរកចិនជ្រុល វាជាឧបសគ្គដល់ដំណើរការចរចា ដើម្បីបន្ធូរបន្ថយវិធានដំឡើងពន្ធពីអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចដែល​មិន​ធ្លាប់​មាន។

ការ​ពឹងផ្អែកលើ​ចិនខ្លាំងពេក​បង្ហាញ​ពី​ភាព​ទន់​​ខ្សោយ​និង​ការ​បាត់​បង់​អធិប​តេយ្យ​ភាព​របស់​​​កម្ពុជា

កម្ពុជាបានក្រាលកម្រាលព្រំក្រហមទទួល​​ស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង យ៉ាងអធិកអធម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ចំថ្ងៃ​ខួប​៥០ឆ្នាំ នៃការឡើងកាន់អំណាចរបស់​របប​ខ្មែរក្រហម។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហររើសយក​ទាំង​ចិន និង​អាមរិក

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថាជ្រើសរើសយកទាំងចិន និងសហរដ្ឋអាមេរិក ចំពេលមានសង្រ្គាមពាណិជ្ជកម្ម ដោយថាកម្ពុជាមិននៅក្រោមឥទ្ធិពលរបស់ប្រទេសណាមួយទេ គឺធ្វើមិត្តជាមួយបណ្តាប្រទេស​​ទាំងអស់ដើម្បីប្រយោជន៍ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ