
ក្រុមយុវជនស្នើការពារព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជម្រកត្រីពងនិងបម្រើវិស័យទេសចរណ៍
សហគមន៍អ្នកនេសាទនៅខេត្តបាត់ដំបង និងក្រុមយុវជន ទទូចឱ្យរដ្ឋាភិបាល និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបយកចិត្តទុកដាក់ការពារព្រៃលិចទឹកឱ្យមានប្រសិទ្ធភាព ដើម្បីអភិរក្សធនធានជលផលគង់វង្ស លើកកម្ពស់ជីវភាពសហគមន៍ និងជារនាំងការពារបឹងទន្លេសាប។









