
អ្នកឃ្លាំមើលនិងមន្ត្រីយល់ឃើញផ្សេងគ្នាពីចំណូលពលរដ្ឋបានពីការសង្គ្រោះអគារជាប់គាំងនៅខេត្តព្រះសីហនុ
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ហាក់គ្មានជំនឿថា គម្រោងវិនិយោគសំណង់អគារពាណិជ្ជកម្មធំៗ នៅខេត្តព្រះសីហនុ នឹងរីកស្គុះស្គាយ ដូចពេលមុនទៀតទេ ដោយសំអាងពីកត្តាសេដ្ឋកិច្ច និងអសន្តិសុខក្នុងខេត្តនេះ បើទោះបីមន្ត្រីរដ្ឋាភិបាលអះអាងថា អគារជាប់គាំង ៣៦ភាគរយ ត្រូវបានដោះស្រាយឱ្យដំណើរការ ដែលជាការដោះស្រាយបន្ទុកអ្នកវិនិយោគក៏ដោយ។









