​ប្រឹង​ហ្វឹកហាត់​​ជាងមួយខែ ចុង​​ក្រោយ​​ជើងខ្លាំង ចេង គា ​​ហាលអាវ

មានការ​ភ្ញាក់ផ្អើលគួរ​សម​បន្ទាប់ពី​កីឡាករ​ជើងខ្លាំង ចេង គា ដែលត្រូវគេ​ដឹងថា​​​​​​​​​ជាកីឡាករ​ទើប​ឡើងកូដ​​​​​ខ្លាំងនៅក្នុងពិភព​ប្រដាល់​​ផង​​​​​​​​ ​បែរជាធ្លាក់ការប្រកួត​​ក្នុងជុំដំបូង នៅក្នុងព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​ឯក​​​​របស់ប៉ុស្ដិ៍លេខ​​៥​កាលពីថ្ងៃទី​​​៩ ខែ​​កញ្ញា​មុននេះ ​​​​​​​ក្នុងពេល…

យ៉េយ៉េ ខ្លោចចិត្តរឿង​អត់លុយ​ទិញ​ក្ដារ​មឈូស​​​អោយម្ដាយ

ក្នុងកិច្ច​សម្ភាសន៍​​បន្ត​ផ្ទាល់​កាលពីយប់ថ្ងៃទី៧ កញ្ញា ​​​តារាកំប្លែងភេទទី​៣ កញ្ញា​យ៉េយ៉េ ​ដែលមានឈ្មោះកំណើត​​ថា ឃ្លោក មករា ​បានអះអាងថាកាលពី​​​​អំឡុង​​​ជាង​​៣ឆ្នាំមុន​​ ​កញ្ញាមិនមានឱកាស​​​​រកលុយមាន​បានពីសិល្បៈបាន​ច្រើន​​ដូ​​ចពេល​បច្ចប្បន្ននោះទេ ទើប​ក្នុងពេល​ម្ដាយនាង​ស្លាប់គឺ​មិនមានសូម្បីតែ​​​​​​លុយ​សម្រាប់​ទិញ​​​ក្ដារ​​មឈូស​​​​​​​ធ្វើ​បុណ្យ​អោយម្ដាយ។ នាង​បាន​បង្ហាញពីអារម្មណ៍​សង្វេគ​ចិត្ត ​​​ខណៈដែលរដូវ​បុណ្យទានមកដល់ ​ហើយ​​ម្ដាយរបស់​នាង​ទៅ​បាត់​​​​​​​ ដោយមិន​​​​បានទទួល​​​​​​​​​​ផ្លែផ្កាពី​ការ​ប្រឹងប្រែងរបស់​នាង​​។

តារា​កំប្លែង​​ ទេព បុទុម​បូផល ​ដើរចេញពី​កម្ពុជា​​គ្មាន​​កំណត់

​​​​​ក្នុង​កិច្ចសម្ភាសន៍ដោយ​ផ្ទាល់​​នៅ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​កាលពី​​​​យប់ថ្ងៃទី​​​​​៤ កញ្ញា តារា​កំប្លែង​ល្បីឈ្មោះគួរសម​ ​អ្នកនាង ​​​​ទេព បុទុម​បូផល បានអះអាងថា ​អ្នកនាង​នឹង​ចេញ​ទៅរស់នៅ​ប្រទេស​បារាំង​ជា​រៀង​​រហូត​​​តាមស្វាមីនិងកូនៗ ​​​ដោយ…

ប៉ែន សុផានី ​សារភាពថាគ្មានលុយទិញ​​ដី និងផ្ទះ រស់នៅជុំកូន

ខុស​ពី​តារាជើងចាស់ល្បីឈ្មោះ​​ភាគច្រើន​​ដែល​​​មានជីវភាព​​ល្អប្រសើរនៅពីក្រោយសិល្បៈ តារាសម្ដែងជើងចាស់​អ្នកនាង​ប៉ែន​ សុផានី បានអះអាងថាអ្នកនាង​​អត់មាន​​​​​ទ្រព្យសម្បត្តិអ្វី​​សេសសល់ជាដុំកំភួន​នោះទេក្រៅតែផ្ទះ​កំណើតដែលមានស្រាប់នៅ​ខាងក្រោយ​ក្រសួងមហាផ្ទៃ។ អ្នកនាងបានទាំងសារភាព​មិនមានលុយ​សម្រាប់ទិញ​ផ្ទះ​ទិញ​ដី ​ដើម្បី​ទៅរស់នៅ​ជួបជុំជាមួយ​កូនប្រុស​នៅខេត្តព្រះ​វិហារ​​​​​​ក្រោយពី​ចប់ការងារសិល្បៈនោះផង។

កីឡាករវ័យ១០ឆ្នាំ២រូប ធ្វើអោយកក្រើកប៉ុស្ដិ៍លេខ៥

ក្នុងព្រឹត្តិការណ៍បើកឆាកការប្រកួត​ជើងឯករដូវកាលថ្មី​របស់​ប៉ុស្ដិ៍លេខ៥នៅ​​សង្វៀន​ព្រែកកំពិស​​​ជាយរាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី០២ កញ្ញា ​គេកត់សម្គាល់ថាមានតែកីឡាករវ័យ​១០ឆ្នាំ​​២រូប​ប៉ុណ្ណោះ ដែលបាន​បើក​ប្រកួត​គ្នា​ហើយ​ទាក់ទាញ​អ្នកស្នេហា​វិស័យ​ប្រដាល់​អោយ​ជក់ចិត្ត​ និង​ស្រែក​​ហ៊ោកញ្ជ្រៀវ។

កីឡាករប្រណាំង​ម៉ូតូកម្ពុជា​៤រូប ចេញទៅ​​ប្រកួត​អន្តរជាតិ​នៅ​​​​​ប្រទេសវៀតណាម

កាលពីយប់ថ្ងៃ​ទី​​៣១ សីហា កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​​ចំនួន​​៤រូប​របស់​​កម្ពុជា បានចាកចេញពីប្រទេស​​ទៅ​​ប្រកួត​​​ប្រណាំង​ម៉ូតូ​ជាអន្តរជាតិ​ជា​លើកដំបូង​​​​​ចាប់​តាំងពី​​​កម្ពុជាបាន​បង្កើតសហព័ន្ធយានយន្ត​​​​​ដើម្បី​លើកស្ទួយ​ដល់វិស័យ​ប្រណាំងម៉ូតូ​អោយមានរូប​រាង​។

ពេជ្រ អាវីហ្សា បង្ហាញ​មោទនភាពដែលមាន​​​ឪពុកជា​អ្នករត់ម៉ូតូឌុប

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី​​​២៩ សីហា តារាសម្ដែងល្បីឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា ​បានអះអាងថា​​ នាង​ពិតជាមាន​​មោទនភាព​ណាស់ ​​ដែលឪពុកបង្កើតរបស់នាង ​គ្រាន់តែជា​អ្នករត់ម៉ូតូឌុប ​ដោយ​​​លោកបាន​បន្តអាជីព​មួយ​នេះ​តាំងពីនាងនៅក្មេង​រហូតដល់ពេល​ដែល​នាង​​​​​មានលទ្ធភាពចេះ​រក​លុយដោយខ្លួនឯង​។

ឃីម ឌីម៉ា យកបានមេដាយ​មាស​​​​​លើវិញ្ញសារ​ប្រដាល់ ខណៈ ស៊ន សៀវម៉ី ក៏ឈ្នះមេដាយ​មាស​​ដែរ​

កាលពីថ្ងៃទី​២៨ សីហា ​លោក វ៉ាត់ ចំរើន បានប្រតិកម្មភ្លាម​ៗ​ ជាមួយនឹងការ​ផ្ដល់​ពិន្ទុឲ្យចាញ់​​​កីឡាករកម្ពុជា​ ​ឡៅ ចិត្រា ​​​ចាញ់ពិន្ទុ​​កីឡាករ​ម្ចាស់ផ្ទះ ​​​​​​​​ក្នុង​​​វិញ្ញសា​​រប្រដាល់​ ដោយលោកបាន​ចោទ​​ថា ការ​​ផ្ដល់​​ពិន្ទុ​នោះ​មិនមាន​ភាព​​អយុត្តិធម៌ ​​ដោយលោកអះអាងថា ​​​​ឡៅ ចិត្រា ​​វាយឈ្នះ​​៣​ទឹក តែបែរជា​​​ឲ្យចាញ់កីឡាករម្ចាស់ផ្ទះ​​ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ជ័យជម្នះ​​ មាស ច័ន្ទមាន ​​​​​ភាគីថៃ​​ដាក់កំហុសលើអាជ្ញាកណ្ដាល

​ការប្រកួតប្រដាល់អន្តរជាតិកាលពីថ្ងៃទី​២៧ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍​​ កីឡាករ​កម្ពុជា​​​ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់​ទម្ងន់​​​៦៣,៥គីឡូក្រាម បានទទួល​​ជ័យ​​ជម្នះ​លើ​​ភាគី​ថៃ ក្រោយការ​ប្រកួត​​​​ឈានដល់ទឹក​​ទី៤។

សមត្ថកិច្ច៖ ភ្លើងប្រច័ណ្ឌ នាំឲ្យបងបង្កើត ខៀវ​​ សានសាណា និង​​​ភរិយា ​​​​​​ស្លាប់​​ក្នុងថ្លុកឈាម

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​​​ បន្ទាប់ពីមានការ​ហេតុការបាញ់ប្រហារ​​​​​​​​​​​​​​​​បណ្ដាល​​ឲ្យស្លាប់ទាំង​ពីរ​​នាក់​​​ប្ដីប្រពន្ធនៅ សង្កាត់​​​បឹងទំពុន ក្នុងខ័ណ្ឌមានជ័យ ​ដោយ​​ជន​រងគ្រោះ និង​​ជនបង្កហេតុ គឺជាបងប្រុស​​បង្កើត និងជាបងថ្លៃរបស់​​​​ពិធីការិនី ខៀវ សានសាណា។ នេះ ជាឃាតកម្ម ដែលត្រូវបានសមត្ថកិច្ច​បញ្ជាក់ជាព័ត៌មានបឋមថា ​​​​ផ្ទុះ​​​​​ការបាញ់ប្រហារ ​ដោយសារតែ​​ខាងប្រុស គឺបង​ប្រុស​​អ្នកនាង ខៀវ សានសាណា ​ប្រច័ណ្ឌ​ភរិយា ​​ហើយដោយមានជម្លោះជាមួយ​នឹង​គ្នាខ្លាំង​​ៗផង ក៏​​​បាញ់​​សម្លាប់ភរិយានៅនឹង​កន្លែងតែម្ដង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ