តុលាការគ្រោងសវនាការជនសង្ស័យសម្លាប់ លោក កែម ឡី នៅដើមខែក្រោយ

សមាសភាពមន្រ្តីតុលាការដែលនឹងចូលរួមសវនាការលើសំណុំរឿងនេះ មានលោកចៅក្រម លាង សំណាក់ និងតំណាងអយ្យការ លោក លី សុផាណា ប៉ុន្តែក្នុងតារាងនោះបានសរសេរថា ​ជនជាប់ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ «កើតថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៦»។

HRW ថារដ្ឋាភិបាលមិនចង់ស្វែងរកឃាតកពិតនៅពីក្រោយការសម្លាប់លោក កែម ឡី

អង្គការមើលសិទ្ធិមនុស្សពិភពលោក (Human Right Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាហាក់មិនចង់ស្វែងរកយុត្តិធម៌ពិតប្រាកដក្នុងករណីឃាតកម្មលើលោក កែម ឡី ទេដោយថាបែរជាឆ្លើយដាក់លើគណបក្សប្រឆាំងទៅវិញ។

ការចុះស្វែងយល់ពីបញ្ហាព្រំដែននៅតែមានបន្ត ទោះជាលោក កែម ឡី ត្រូវបាញ់​សម្លាប់

និស្សិតមួយក្រុមនិងអ្នកឃ្លាំមើល បានចុះជួបពលរដ្ឋនៅជាប់ព្រំដែនជាថ្មីទៀត ដោយថាដើម្បីស្វែងរកការ​ពិ​​​ត​​ពី​​កា​​​រ​អះអាង​ថា វៀតណាមនៅតែបន្តលួចរំកិលព្រំដែន ធ្វើឲ្យកសិករខ្មែរខ្លះរស់នៅតំបន់នោះបាត់ដី​កេ​រ្តិ៍ពី​​ដូនតា បើ​ទោះ​​​​​​​បីអ្នក​ស្រា​វជ្រាវដ៏ល្បី​ឈ្មោះ​លោ​ក កែម ​ឡី ត្រូវបានគេបាញ់សម្លាប់។

លោក កឹម សុខា ទៅគោរពវិញ្ញាក្ខន្ធលោក កែម ឡី រំលឹកការចែករំលែកគំនិតដឹកនាំប្រទេស

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី នៅ​ឯ​ខេត្ត​តាកែវ ពោល​គឺ ៥​ខែ​ក្រោយ​ពី​ឃាតកម្ម​បាន​កើត​ឡើង និង​ជាង ១​ខែ​ក្រោយ​ពី​មេបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លើក​លែង​ទោស។

អ្នកវិភាគថាការស៊ើបសួរករណីលោក កែម ឡី ត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលប្រៀបដូចកំពុងលេបដុំថ្ម

អង្គការសង្គមស៊ីវិលលើកឡើងថា ការបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី ធ្វើឡើងដោយភាពអាថ៌កំបាំង ដោយថាបើរដ្ឋាភិបាលចង់បិទរឿងនេះត្រឹមប៉ុណ្ណឹង គឺប្រៀបដូចជាកំពុងលេបដុំថ្មដូច្នោះដែរ។

តុលាការបិទបញ្ចប់ការស៊ើបសួរករណីបាញ់សម្លាប់លោក កែម ឡី

នៅពេលសួថា តើក្នុងការស៊ើបសួរកន្លងមក ចៅក្រមស៊ើបសួរ បានរកឃើញអីខ្លះ? តើរកឃើញថា មានអ្នកណាពាក់ព័ន្ធផ្សេងទៀតទេ ក្រៅពី ជួប សម្លាប់? អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា សុំមិនអត្ថាធិប្បាយបន្ថែម ដោយថា​ នេះជាការ​កិច្ចការសម្ងាត់របស់តុលាការ។

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

លោក ហេង សំរិន មិនឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺករណីឃាតកម្មលោក កែម ឡី

ប្រធានរដ្ឋសភាបានសម្រេចច្រានចោលសំណើរបស់គណបក្សប្រឆាំងដោយពុំអនុញ្ញាតឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺជុំវិញករណីឃាតកម្មអ្នកវិភាគសង្គម លោក កែម ឡី នោះទេ។

អ្នក​នាំ​ពាក្យសភា៖ បក្ស​ប្រឆាំងកំពុង​ពិចារណា​ឡើង​វិញ​​​ក្នុង​ការ​កោះ​ហៅ​លោក ស ខេង

អ្នកនាំ​ពាក្យ​រដ្ឋ​សភា​ឲ្យដឹងថា​គណបក្ស​ប្រឆាំង​កំពុង​តែ​ពិចារណាឡើងវិញ ពី​ការកោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ឲ្យ​​ឆ្លើយ​បំភ្លឺទាក់​ទង​នឹង​ឃាតកម្មលោក​ កែម ឡី ខណៈសំណុំរឿងនេះបានទៅ​ដល់​ដៃតុលាការហើយ។

ពលរដ្ឋខ្មែរនៅអាមេរិកសុំឲ្យក្រុមហ៊ុនប្រេង Chevron បង្ហាញវីដេអូឃាតកម្មលោក កែម ឡី

ពលរដ្ឋខ្មែររស់នៅអាមេរិកបានដាក់ពាក្យបណ្ដឹងទៅតុលាការសហរដ្ឋអាមេរិកដោយសុំឲ្យក្រុមហ៊ុនប្រេង Chevron បញ្ចេញវីដេអូ ករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។

សង្គមស៊ីវិល៖ ការជាប់គាំងរកយុត្តិធម៌ជូន លោក កែម ឡី ជាសញ្ញាណរីកធំនៃវប្បធម៌និទណ្ឌភាព​

អ្នកវិភាគនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ប្រហាក់ប្រហែលគ្នាថា ភាពស្ងៀមស្ងាត់ស្វែងរក​​​អ្នក​​​​​នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោស ពួកគេថាជា​ស​ញ្ញា​ណ​រី​ក​​ធំ​នៃ​វប្ប​​ធម៌​​និទណ្ឌ​ភាពនៅកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ