បទសម្ភាសន៍៖ មន្ត្រី គ.ជ.ប ថា ស្ថាប័ននេះនៅតែមានភាពស្របច្បាប់ ខណៈមន្ត្រី៣រូបលាលែងពីតំណែង​

កាលពីថ្ងៃទី២០ខែវិច្ឆិកានេះ អនុប្រធាន គ.ជ.ប ១រូប និងសមាជិក២រូបទៀត ដែលមានកូតា មក​ពីគណ​បក្ស​សង្គ្រោះ​​ជាតិ បានដាក់ពាក្យទៅរដ្ឋសភាសុំលាលែងពីតំណែង ក្រោយពីតុលាការ​កំពូល​សម្រេច​​រំលាយ​​គណ​​​បក្ស​ប្រឆំាងកាលពីថ្ងៃទី១៦ ខែដដែល។

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

បទសម្ភាសន៍៖ ការ​យល់​ឃើញ​របស់​សង្គម​ស៊ីវិល​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​៧០​ថ្ងៃ

ការ​ចុះ​ឈ្មោះ​ ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​មាន​រយៈពេល​៧០​ថ្ងៃត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពីថ្ងៃទី ០៩ វិច្ឆិកា ម្សិល​មិញ ក្នុង​ចំណោ​ម​ពល​រដ្ឋ​ដែល​គ្រប់​អាយុ​ជាង​១លាន​៦សែន​នាក់ហើយមិនទាន់មានឈ្មោះនោះ​គឺ មាន​​អ្នកទៅ​ចុះ​ឈ្មោះ​ ​ត្រឹមតែ​ជាង​កន្លះ​លាន​នាក់ប៉ុណ្ណោះ។

អ្នកគាំទ្ររាប់រយនាក់ចាំជូនដំណើរលោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោត (ដោយ ណាត សុភាព)

ពលរដ្ឋមួយចំនួនបង្ហាញទស្សនៈផ្សេងគ្នាៗ ជុំវិញ​ការរំលាយបក្សសង្គ្រោះជាតិ

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញទស្សនៈផ្សេងៗគ្នា ជុំវិញការរំលាយបក្សប្រឆំាង ខណៈ​តុលារកំពូលនឹងបើកសវនាការលើសំណុំរឿង​នេះ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ​។ ក្នុងចំណោម​ប្រជា​​ពលរដ្ឋទំាងនោះ មានមតិភាគច្រើនមិនចង់ឲ្យរំលាយបក្សប្រឆំាង ខណៈមួយចំនួនទៀត​ចង់​ឲ្យ​រំលាយ និងអ្នកខ្លះទៀតមិនចាប់អារម្មណ៍នោះទេ។

បទសម្ភាសន៍៖ វិធានការទប់ស្កាត់ការចរាចរណ៍បន្លែមានសារធាតុគីមី

ប្រជាជនកម្ពុជា កំពុងតែបារម្ភនឹងបញ្ហាបរិភោគបន្លែ មានសារជាតិគីមី ដែលពួកគេថាកំពុងប៉ះពាល់ដល់សុខភាពខ្លាំង ខណៈ រដ្ឋាភិបាល ហាក់បានស្តីបន្ទោសពលរដ្ឋ ពីការប្រើប្រាស់បន្លែប្រភេទនេះ។ នៅកម្ពុជា អ្នកជំនាញថា កសិករ អាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដែលជាមូលហេតុ ឲ្យមាននាំចូលបន្លែ និងផ្លែឈើពីបរទេសជាច្រើនតោននៅក្នុងមួយថ្ងៃ

មតិចម្រុះ៖ ពលរដ្ឋភាគច្រើន មិនដឹងបន្លែណាខ្លះមាន ឬមិនមានជាតិគីមីនោះទេ​

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល ហាក់បានស្តីបន្ទោសប្រជាពលរដ្ឋ ដែលទិញបន្លែ​មានសារធាតុគីមី។ ទោះជាយ៉ាងណា ពលរដ្ឋ នៅរាជធានីភ្នំពេញ ​បាន​អះអាង ​ប្រហាក់​ប្រហែល​​គ្នាថា​ ពួកគេភាគច្រើន​ មិន​ដឹង​បន្លែ​​ប្រភេទ​ណា​​ មាន​ជាតិ​គីមី ​ឬ មិនមាននោះទេ ដោយថា មានតែមន្ត្រីជំនាញរបស់រដ្ឋាភិបាលទេ ដែល​ដឹង​ពី​​បញ្ហា​​នេះ​​។

ពុទ្ធបរិស័ទទៅធ្វើបុណ្យនៅវត្តប៉ាក់ណាម (ដោយ ពៅ មេត្តា)

បទសម្ភាសន៍៖ តើពុទ្ធបរិស័ទ​ត្រូវធ្វើបុណ្យដូចម្តេចខ្លះ​​ ដើម្បីទទួលបានកុសល

នៅថ្ងៃបុណ្យជាតិធំៗ ប្រជាពលរដ្ឋ​ខ្មែរនៅទូទំាងប្រទេស បាននាំគ្នា ធ្វើបាយ សម្លរ និងយកវត្ថុផ្សេងៗ ដើម្បី​​ប្រគេន​ព្រះ​​សង្ឃនៅវត្ត​ ជាពិសេសនៅក្នុងពីធីបុណ្យ​កាន់បិណ្ឌ។ អ្នកធ្វើបុណ្យតែងតែ​ឧទ្ទិស​កុសល ជូន​​ទៅ​សាច់​ញាតិ​​ដែល…

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

បទសម្ភាសន៍៖ ពលករខ្មែរក្រៅប្រទេសជិត​២លាននាក់​ចុះឈ្មោះបោះឆ្នោត ​ទើបបាន១%

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​ បាន​ប៉ាន់​ប្រមាណ​ថា​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ជិត២លាននាក់​ គឺ​មាន​តែ​ប្រមាណ​ជាង១%ភាគរយ​ប៉ុណ្ណោះ ដែល​អាច​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ដោយ​សារ…

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

បទសម្ភាសន៍៖ ការធ្វើយុទ្ធនាការទាមទារឲ្យដោះលែង ទេព វន្នី

កាលពីថ្ងៃអង្គារ ម្សិលមិញ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែល​កាត់ទោស អ្នកស្រី ទេព វន្នី ទុក​ជាបានការដោយរក្សាការជាប់ទោសពីរឆ្នាំកន្លះ។ ប៉ុន្តែក្រុមអង្គការជាតិ និងអន្តរជាតិ បានចាត់ទុក ការ​កាត់ទោសនេះថា មិនមានយុត្តិធម៌។

បទសម្ភាសន៍៖ ផលប៉ះពាល់ដល់ការរាយការណ៍ព័ត៌មានពីការបោះឆ្នោត ក្រោយពីការឃាត់ខ្លួន អ្នក​សារព័ត៌មានខេមបូឌាដេលី

កាលពីពេលថ្មីៗនេះ អ្នកកាសែតខេមបូឌាដេលី​ ដែលជាជនជាតិ​បរទេស​ម្នាក់ ​និង​ខ្មែរ​ម្នាក់ បាន​រងបណ្តឹងករណី​​​អ្នក​​​កាសែតនោះ សួរ​​​​សំណួរ​​​​អ្នកភូមិ​ពាក់ព័ន្ធនឹងការ​​​បោះឆ្នោត។ ភ្លាមៗនោះ ពួក​គេក៏ត្រូវ​បាន​ឃាត់​ខ្លួន​មួយរយៈពេលខ្លី​​​។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គ.ជ.ប រកឃើញថា ទឹកថ្នាំជ្រលក់ដៃសម្រាប់យកទៅប្រើក្នុងពេលបោះឆ្នោតលាងជ្រះ

ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ គ.ជ.ប បានធ្វើពិសោធន៍លើទឹកថ្នាំជ្រលក់ដៃសម្រាប់យកទៅបំរើឲ្យការបោះឆ្នោត ដែលទិញពីប្រទេសឥណ្ឌា ដោយរកឃើញថា ទឹកថ្នាំនោះអាចលាងជ្រះបាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ