បទសម្ភាសន៍៖ ព្រឹត្តិការណ៍ល្ខោនខោលឆ្នាំ២០២០

ព្រឹត្តិការណ៍ល្ខោនខោលឆ្នាំ២០២០ នឹងរៀបចំឡើងជាទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២០នេះ ដោយមានការចូលរួមចម្រុះពីក្រុមយុវជន​ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។​

បទសម្ភាសន៍៖ បេក្ខនារី​ប្រឡង​ចៅក្រម​តវ៉ា​ដើម្បី​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅបេក្ខនារីប្រឡងចៅក្រម​ ឈ្មោះ សើ ស្រីម៉ោង ឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែកុម្ភៈ ជុំវិញករណីរិះគន់ដំណើរការប្រឡង។ បេក្ខនារីរូបនេះ បញ្ជាក់ក្រោយការបំភ្លឺថា ការតវ៉ាទាមទារឱ្យបង្ហាញតម្លាភាពពីដំណើរការប្រឡងចៅក្រមនេះ មិនមែនដើម្បីតែប្រយោជន៍ក្រុមគាត់ប៉ុន្មាននាក់ទេ គឺដើម្បីកំណែទម្រង់ច្បាប់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

បទ​សម្ភាសន៍​៖​ ឥទ្ធិពល​កាត់​EBA​ ២០​ភាគរយ​លើ​វិស័យ​រោងចក្រ

ថ្នាក់ដឹកនាំរដ្ឋាភិបាលអះអាងជាបន្តបន្ទាប់ថា ការកាត់EBA ទោះជា២០ភាគរយ ឬ១០០ភាគរយ ក៏មិនប៉ះពាល់ដល់វិស័យកាត់ដេរ ឬសេដ្ឋកិច្ចនៅកម្ពុជាដែរ ព្រោះនេះគ្រាន់តែជាការកាត់ប្រព័ន្ធអនុគ្រោះពន្ធ មិនមែនបិទទីផ្សារនោះទេ។​

បទសម្ភាសន៍៖ ឥទ្ធិពលមេរោគកូរ៉ូណា និងEBAលើកម្ពុជា

ឥទ្ធិពលមេរោគកូរ៉ូណាដែលឆ្លងរាលដាលពីប្រទេសចិន និងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) ក្លាយជាប្រធានបទសំខាន់កំពុងមានការពិភាក្សានៅក្នុងប្រទេសកម្ពុជា។

បទសម្ភាសន៍៖ ប្រភេទម៉ាស់ដែលអាចការពារមេរោគបាន

បទសម្ភាសន៍៖ ប្រភេទម៉ាស់ដែលអាចការពារមេរោគបាន

ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត គឺកំពុងតែព្រួយបារម្ភពីការឆ្លងរាលដាលមេរោគកូរ៉ូណា។ ការពាក់ម៉ាស់គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីការពារផ្សេងទៀត ដែលអ្នកជំនាញណែនាំឱ្យប្រើ ដើម្បីការពារពីមេរោគប្រភេទថ្មីនេះ។​

បទសម្ភាសន៍៖ ពលរដ្ឋមានជម្លោះដីធ្លីនៅបន្ទាយមានជ័យរៀបរាប់ពីហេតុការណ៍

បទសម្ភាសន៍​៖ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បន្ទាយមានជ័យ​រៀបរាប់​ពី​ហេតុការណ៍​

សកម្មជនដីធ្លីម្នាក់ក្នុងចំណោម៥នាក់ នៅខេត្តបន្ទាយមានជ័យ បានប្រាប់ថា ដោយសារគ្មានដំណោះស្រាយរឿងវិវាទដីធ្លី ទើបពួកគាត់នាំគ្នាឡើងមកតវ៉ានៅមុខសាលាខេត្ត កាលពីចុងឆ្នាំ២០១៩។

បទសម្ភាសន៍៖ ស៊ុយអ៊ែតបន្តជួយស្តារសិទ្ធិមនុស្សនៅកម្ពុជា

នៅក្នុងសប្តាហ៍នេះ សមាជិកសភារបស់ស៊ុយអ៊ែត និងជាសមាជិកអង្គការ Initiative Cambodia បានបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយអង្គការសមាគម និងគណបក្សនយោបាយជាង២០ស្ថាប័ន ដើម្បីពិនិត្យពីស្ថានភាពសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ​។

បទ​សម្ភាស​៖ មូលហេតុ​កម្ពុជា​ប្រទេស​កសិកម្ម តែ​នាំចូល​បន្លែ​ ត្រី​ សាច់​

កម្ពុជា​នាំចូល​ផលិតផល​កសិកម្ម​រាប់​រយ​តោន​រាល់ថ្ងៃ​ពី​ប្រទេស​វៀតណាម​ ថៃ​ និង​ចិន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ប្រទេស​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អ្នកជំនាញ​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​ធ្វើការងារ​ជាមួយ​កសិករ​។

លោក​ យ៉ង​ សាំង​កុមារ

បទ​សម្ភាស​៖ ឆ្នាំនេះ​ឈ្មួញ​ទិញ​ស្រូវ​តិច​ជាង​ឆ្នាំមុន​

ប្រជាកសិករ​នៅ​ឆ្នាំនេះ​ ត្អូញត្អែរ​ប្រហាក់​ប្រហែល​ឆ្នាំមុន​ដែរ​ ពី​បញ្ហា​តម្លៃ​ស្រូវ​ថោក​ ធ្វើ​ឱ្យ​ពួកគាត់​ខាត​ ហើយ​ចង់​បោះបង់​របរ​នេះ​ចោល​។ អ្នកជំនាញ​កសិកម្ម​ និង​ទីផ្សារ​កសិផល​ លើកឡើង​ថា​ តម្លៃ​ស្រូវ​ថោក​ មានហេតុ​ផល​ជាច្រើន​នៅក្នុង​នោះ​ ក៏​ពាក់ព័ន្ធ​អឺរ៉ុប​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ដែរ​។

លោក អ៊ិត សារម្យ ជាអ្នកនយោបាយដែលដកខ្លួនពីគណបក្សប្រមាណជិត១០ឆ្នាំ ហើយទើបបង្កើតគណបក្សថ្មីឈ្មោះបំណងពលរដ្ឋ

បទសម្ភាសន៍៖ មូលហេតុដែលនាំឱ្យអ្នកនយោបាយទាស់គ្នា

ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មក អ្នកនយោបាយតែងតែទាស់គ្នាបន្តបន្ទាប់ ទាំងក្នុងអំឡុងពេលបោះឆ្នោត និងពេលមិនបោះឆ្នោត។ លោក អ៊ិត សារម្យ ជាអ្នកនយោបាយដែលដកខ្លួនពីគណបក្សប្រមាណជិត១០ឆ្នាំ ហើយទើបបង្កើតគណបក្សថ្មីឈ្មោះបំណងពលរដ្ឋ អះអាងថា បញ្ហានេះបណ្តាលមកពីភាពមានៈរបស់អ្នកនយោបាយ និងកត្តាអ្នកគាំទ្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ