USAID ជំរុញកម្ពុជាបង្កើនការផ្តល់អំណាចព័ត៌មាន​ដល់ពលរដ្ឋ

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ជំរុញដល់កម្ពុជាឱ្យបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋចែកចាយ និងទទួលព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីមានការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។​

កម្ពុជា​ទទូច​ទៅ UN ឱ្យវាយ​តម្លៃស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កុំលម្អៀង

​តំណាង​ក​ម្ពុជាប្រ​ចាំនៅអ​ង្គ​ការស​ហ​ប្រជាជា​តិ​ ទទូ​ចទៅ​កា​រិយាល័យឧ​ត្តមស្ន​​ងកា​រ​អង្គកា​រស​ហប្រ​ជាជា​តិ​ទទួលប​ន្ទុ​ក​សិទ្ធិ​មនុ​ស្ស​​ឱ្យអនុ​វ​ត្ត​អាណ​ត្តិរ​ប​ស់ខ្លួ​ន ដោ​យអ​ព្យាក្រិ​តមិ​ន​លម្អៀ​ង ​ត​បតា​ម​គោលកា​រណ៍​ធ​ម្មនុ​ញ្ញអង្គ​ការ​ស​ហ​ប្រជា​ជា​តិ។​

Cambodian Human Rights Committee - Home

កម្ពុជារៀបចំសេចក្ដីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រកាសថា​សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិដោយអះអាងថា ដើម្បីបម្រើប្រយោជន៍​ពលរដ្ឋពិសេសជួយអន្តរគមន៍ចំពោះករណីរំលោភសិទ្ធិមនុស្សនានា។

អ្នកស្រី រ៉ូណា ស្មីត៖ ស្ថានភាពសិទ្ធិ​មនុស្ស​​កម្ពុជា​គ្របដណ្ដប់ដោយការ​គាប​សង្កត់

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណាស្មីត (Rhona Smith) កត់សម្គាល់ថា លំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គ្របដណ្ដប់ទៅ​ដោយការគាបសង្កត់សិទ្ធិនយោបាយ។ នេះបើតាមរបាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

សង្គម​ស៊ីវិល​បី ​​បដិសេធ​​ចូល​រួម​​ប្រជុំ​​តាម​​ការ​អញ្ជើញ​របស់​​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ​​បិទ​ទ្វារ​តាម​ការ​អញ្ចើញ​ពី​សំណាក់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​ថា បាន​ឆ្លើយ​តប​តាម​ការ​អញ្ចើញ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ម្ដង​រួចម​ក​ហើយ និង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

សិប្បកម្មឡឥដ្ឋ

មន្ត្រី​​ថា រក​មិន​ឃើញ​​កុមារ​ណា​ម្នាក់​ត្រូវ​បានប្រើ​ប្រាស់​​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​ទេ​ក្រោយ​ចុះ​ពិនិត្យ

មន្ត្រី​រដ្ឋាភិបាល អះអាងថា គ្មាន​កុមារ​ណា​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា បម្រើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ​ឡើយ ក្រោយ​ពី​ក្រុម​មន្ត្រី​អធិការកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​សិប្បកម្ម​ឡ​ឥដ្ឋ​ចំនួន ៥០​កន្លែង ក្នុង​ខេត្ត​ចំនួន ៣។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អញ្ចើញ​​មេ​សង្គម​ស៊ីវិល​ម្នាក់​ទៀត​​ឱ្យ​ចូល​រួម​ប្រជុំ​បិទ​ទ្វារ​ក្រោយ​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត

ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កោះ​អញ្ចើញ​ឱ្យ​បំភ្លឺ បន្ទាប់​ពី​លោក​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ។

ក្រុមសង្គមស៊ីវិលនឹងលើកបញ្ហា​សិទ្ធិមនុស្សចំនួន៣នៅកម្ពុជាបញ្ចូលក្នុង​របៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាត UNHRC

អង្គការសង្គមស៊ីវិល ២៨ ចេញសេចក្តីថ្លែងការរួមគ្នាមួយ ដើម្បីស្នើទៅអង្គការសហប្រជាជាតិ ឱ្យលើកយកពីបញ្ហាសិទ្ធិមនុស្សដាក់បញ្ចូលក្នុងរបៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាតសិទ្ធិមនុស្សអន្តរជាតិ UNHRC លើកទី៤២ នៅទីក្រុងហ្សឺណែវ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដមួយ។

អតីតអ្នកអាននៅតែអាឡោះអាល័យកាសែត ខេមបូឌាដេលី

ច្រើនឆ្នាំមកហើយនៅ​រៀងរាល់ពេល​រសៀល លោក មាស ថុន តែងតែ​អាន​អត្ថបទរឿង​នៅ​បួន​ទំព័របន្ថែមស៊កផ្នែក​ខាងក្នុង​​កាសែត ឌឹខេមបូឌា​​ ដេលី ​។ លោក​ខ្ចីទំព័រ​រឿងជា​ភាសាខ្មែររបស់​កាសែតនេះ​​ពី​ហាងកាហ្វេមួយក្នុងក្រុងភ្នំ​ពេ​ញ​ ជា​កន្លែង​​ដែល​លោក​ចតរ៉ឺម៉កកង់បី​ជា​ប្រចាំ​ ខណៈ​លោក​រង់ចាំ​ម៉ូយ​។ ​អ្វីដែលលោក​ចាប់អារម្មណ៍​បំផុត​នោះ គឺព័ត៌មាននយោបាយ។ លោក ម៉ាស ថុន អាយុ​៥៥​ឆ្នាំ​​បាន​និយាយកាលពីចុងខែ​សីហា​ថា “ព័ត៌មានរបស់ពួកគេច្បាស់​និង​ចំៗ។ ពួកគេផ្សាយ​តែ​ព័ត៌មានពិត​។​មិន​លម្អៀងទៅ​ក្រុមណាមួយទេ។ កាសែតក្នុង​ស្រុកផ្សេងទៀត​មិន​ផ្សព្វ​ផ្សាយ​ការពិត​ទេ”។ ចាប់តាំងពី​កាសែត ដេលី បាន​បោះ​ពុម្ភ​ផ្សាយលេខចុងក្រោយ​របស់​ខ្លួន​ មាន​​រយៈពេល​ពីរឆ្នាំ​មក​ហើយគិតមក​ត្រឹម​ថ្ងៃនេះ​​ ហើយ​អ្នក​បើក​បររ៉ឺម៉កកង់បីរូបនេះ​បាន​ពឹងផ្អែក​លើ​ទូរទស្សន៍​ វិទ្យុនិង​ហ្វេសប៊ុក ដើម្បី​ទទួលបាន​ព័ត៌មាន ប៉ុន្តែ​លោកបាននិយាយថា លោកនៅ​​នឹកឃើញដល់ការ​ធ្លាប់​អានកាសែត​មួយ​នេះ ដែល​បាន​ផ្តល់ព័ត៌មាន​សំខាន់​និង​ស៊ីជម្រៅស្តី​ពី​នយោបាយក្នុង​ប្រទេសកម្ពុជា។​ លោក ថុន បាន​ប្រាប់​ VOD ថា “នៅពេលខ្ញុំ​ទទួល​ដំណឹង​ថា កាសែតដេលី នឹង​បិទ​ការផ្សាយ​ ខ្ញុំគិតក្នុងចិត្ត​ថា គ្មានកាសែតសម្រាប់ខ្ញុំអានទៀតទេ។ ខ្ញុំបាន​ផ្អាក​អានកាសែតមួយរយៈ​មក​ហើយ។ ខ្ញុំនឹកដល់​ការអានកាសែត​”។​ ដោយ​ត្រូវបាន​បង្កើត​ឡើង​ដោយ​អ្នក​កាសែតអាមេរិកម្នាក់​កាលពីឆ្នាំ​១៩​៩៣​​ នៅពេលដែល​អង្គការសហប្រជាជាតិ​ព្យាយាម​កសាង​គ្រឹះប្រជាធិបតេយ្យ​​ក្នុងប្រទេសកម្ពុជា​ បន្ទាប់ពី​ប្រទេសនេះមាន​​ជម្លោះច្រើនឆ្នាំមក​នោះ កាសែត ដេលី គឺជា​បណ្តាញព័ត៌មានមួយក្នុងចំណោម​បណ្តាញព័ត៌មានមួយចំនួនតូច​របស់​ប្រទេសនេះ​ ដែលធ្វើ​សេចក្តីរាយការណ៍ដោយ​មិន​កាន់​ជើង​​រដ្ឋាភិបាល​ឬបុគ្គលសំខាន់ៗដែល​មាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាលនោះឡើយ។​ លេខចេញផ្សាយ​ចុងក្រោយ​របស់កាសែតនេះ​បាន​ចេញលក់​កាលពី​ថ្ងៃទី​៤

បុគ្គលិកសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ

បុគ្គលិកជិត២០០នាក់បម្រើការងារក្នុងសណ្ឋាគារមួយនៅ​ភ្នំពេញ ផ្ទុះការតវ៉ាទាមទារបើកប្រាក់ឈ្នួល

បុគ្គលិកជិត២០០នាក់បម្រើការងារនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាឈរលើកបដាតវ៉ានៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់ឈ្នួលជូនពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ