តុលាការកំពុងចាត់ការបណ្ដឹងលើមេដឹកនាំ«ចលនាសង្គ្រោះជាតិ»តាមបណ្ដឹងក្រសួងមហាផ្ទៃ
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តុលាការកំពុងពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ទៅលើក្រុមមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង ៥រូប ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ជុំវិញការបង្កើតចលនាសង្គ្រោះជាតិ។