ពលរដ្ឋនៅឃុំព្រះដាក់ ជួបរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពាក់ព័ន្ធចាក​​ចេញ​​ទៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលតម្រូវឱ្យប្ដូរទៅរស់នៅតំបន់ធម្មជាតិរុនតាឯក បាននាំគ្នាំមកសាលាឃុំព្រះដាក់ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីមកជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

ស្ត្រីម្នាក់កាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលពួកគាត់ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​១ពាន់នាក់​រក​អន្តរាគមន៍​ពី​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ដីធ្លី​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពួកគាត់

ប្រជាពលរដ្ឋមានជម្លោះដីធ្លី​ប្រមាណ១ ០០០​នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បាន​ប្រមូល​ផ្ដុំគ្នាដាក់​ញត្តិ​នៅតាមក្រសួង​​ស្ថាប័ន​​ថ្នាក់​ជាតិ​មួយ​ចំនួន ដើម្បី​ស្នើ​ឱ្យ​ពន្លឿន​ការ​​ដោះស្រាយ​រឿង​ដីធ្លី និង​អន្តរាគមន៍​ឱ្យមា​ន​ការទម្លាក់​ចោល​ការ​ចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការ​ដោយសាររឿងតវ៉ាដីធ្លី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋដែលមានវិវាទដីធ្លីបឹងតាមោក ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង កាន់រូបថត​ពាក់ព័ន្ធនឹងសកម្មភាពមួយចំនួននៃទំនាស់ដីធ្លី នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលមានវិវាទដីធ្លី តវ៉ានិងតាមដានញត្តិដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលមានវិវាទដីធ្លី ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​២៥០​គ្រួសារ​នៅ​បឹងតាមោក​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​ដូរ​ទៅ​ទីតាំង​ថ្មី

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ