​អាជ្ញាធរ​ថា​សហគមន៍​មួយ​នៅ​ខេត្ត​រតនគីរី​មិនបាន​យក​បង្គន់​កូន​ស្តេច​ថៃ​ធ្វើ​ការិយាល័យ​

សាលា​ខេត្តរតនគិរី បានប្រកាស​ច្រានចោល ការលើកឡើង​ថា សហគម​ន៍​មួយ​នៅ​ខេត្ត​នោះ យក​បង្គន់​អនាម័យរបស់​កូន​ស្តេច​ថៃ ធ្វើជា​ការិយាល័យ ដោយ​ចាត់ទុកថា ការផ្សព្វផ្សាយ​កន្លងទៅខុស​ពី​ការពិតធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​អាជ្ញាធរ​ដែនដី​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សាលាខេត្ត​រតនគីរី បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី គឺ​លោក ឆាយ ធី និង​ហ្វេ​សប៊ុក​អ្នក​ផ្សេង​ទៀត ដែល​សាលាខេត្ត​ថា ចុះផ្សាយ​ថា សហគមន៍​បឹង​យក្ស​ឡោម បាន​យក​បង្គន់របស់​កូន​ស្តេច​ថៃ ធ្វើជា​ការិយាល័យ ក្រោយ​ពី​កូន​ស្តេច​ថៃ បញ្ចប់​ព្រះរាជទស្សនកិច្ច​នៅ​ទីនោះ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ