បាក់​ស្ពាន​នៅ​ប៉ាគីស្ថាន និស្សិត​៥​នាក់​ស្លាប់ ១២​នាក់​ទៀត​បាត់​ខ្លួន

និស្សិត​យ៉ាង​តិច ៥​នាក់ បាន​ស្លាប់ ហើយ ១២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃម្សិ​លមិញ​ម៉្លេះ បន្ទាប់​ពីស្ពាន​មួយ​បាន​បាក់​នៅ​តំបន់​ទេសចរណ៍​មួយ​ស្ថិត​នៅ​រដ្ឋ​កាស្មៀរ​របស់​ប៉ាគីស្ថាន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​​ទីភ្នាក់ងារ AFP ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ប៉ាគីស្ថាន។

ស្លាប់​យ៉ាង​តិច​២២​នាក់​ក្រោយ​ពួក​ឧទ្ទាម​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន

យ៉ាង​ហោច​ណាស់​មនុស្ស ២២​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៥៧​នាក់​ទៀត បាន​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅពេល​រថយន្ត​ផ្ទុក​គ្រាប់​បែក​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​កម្ទេច​ផ្សារ​មួយ​កន្លែង នៅ​តំបន់​កុលសម្ព័ន្ធ​និកាយ​ស៊ីអ៊ីត

ឥណ្ឌា​ចោទ​ប៉ាគីស្ថាន​ជា​ “អ្នក​នាំ​ចេញ​ភេរវករ”​បង្ក​ហិង្សា​ក្នុង​ទឹក​ដី​ខ្លួន

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី បាន​រិះគន់​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ចោទ​ប្រទេស​នេះ​ថា ជា​អ្នក​នាំ​ចេញ​ចលនា​ភេរវកម្ម ហើយ​ប្ដេជ្ញា​បង្កើន​យុទ្ធនាការ​សកល​ដើម្បី​ឡោម​ព័ទ្ធ​ប្រទេស​ប៉ាគីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

តុលាការប៉ាគីស្ថានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិអតីតមេដឹកនាំយោធា មូសារ៉ាហ្វ

តុលាការមួយរបស់ប្រទេសប៉ាគីស្ថាន ដែលកំពុងវិនិច្ឆ័យក្ដីអតីតមេដឹកនាំយោធា លោក ពែវ៉េស មូសារ៉ាហ្វ ជុំវិញការឆ្មក់​វាយប្រហារដ៏​បង្ហូរឈាមទៅលើវិហារ​ក្រហមនៅទីក្រុងអ៊ីស្លាម៉ាបាដនោះ បានសម្រេច​ចេញបទបញ្ជា​មួយកាលពីថ្ងៃម្សិល​មិញ ឲ្យរឹបអូសទ្រព្យ​របស់លោក។ នេះដោយយោងតាមសេចក្ដីរាយការណ៍​របស់ទីភ្នាក់ងារព័ត៌មាន AFP។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ