ទួល​ប្រាសាទ​បុរាណ​មួយ​ត្រូវ​គេ​គាស់​កកាយ ខណៈ​អាជ្ញាធរ​អប្សរា​ថា មិន​បាន​ដឹង

ទីតាំង​ទួល​ប្រាសាទ​បុរាណ​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវបាន​គេ​អះអាងថា កំពុង​ត្រូវបាន​គេ​គាស់​កកាយ ខណៈ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ថា ពុំ​បាន​ដឹង​ករណី​នេះ​នោះ​ទេ។ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំនាគ ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប លោក អោក សំអឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ទួលប្រាសាទ​បុរាណ​មួយ ស្ថិត​ក្នុង​វត្ត​ប្រាសាទ​ត្រាំនាគ ត្រូវ​បាន​គេ​គាស់​កកាយ និង​ជីក​ដី​កសាង​​គ្រឹះ​ប្រាសាទ​ថ្មី​អស់​រយៈ​ពេល ១សប្ដាហ៍​មក​ហើយ។ លោក​បន្ថែម​ថា លោក​មិន​អាច​​ហាម​ឃាត់​សកម្មភាព​ជីក​កកាយ​នោះ​ទេ ប៉ុន្តែ លោក​បាន​ដាក់​កម្លាំង​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ