រដ្ឋមន្រ្តីមហាផ្ទៃបណ្តេញនិង​ដកហូតមុខតំណែង​មន្រ្តីនៃបណ្ឌិត្យសភានគរបាល២២នាក់

មន្រ្តីនគរបាលចំនួន២០នាក់នៃបណ្ឌិត្យសភានគរបាលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិនិង​២នាក់ទៀត​ត្រូវ​បាន​ដក​ហូត​មុខតំណែអ ដោយសំអាង​ថា​ពួកគេមិនបានមកបំពេញការងារ​និង​អសកម្មនឹង​ការងារ។​នៅ​ក្នុង​ប្រកាសចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៦ខែកុម្ភៈ ហើយ​វីអូឌី(VOD )ទើប​ទទួល​បាន​ ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ត្រូវ​បានអនុវត្ត​វិន័យ​ចំពោះ​មន្រ្តី​នគរបាល​២០​នាក់​នៃ​បណ្ឌិត្យ​សភានគរបាល​កម្ពុជា​ ដោយ​ដក​ហូត​តមុខតំណែង ឋានន្តរសក្តិ​​និង​បណ្តេញចេញ​ផុត​ពី​ក្រ​ប​ខណ្ឌ​មន្រ្តី​នគរបាល​ជាតិ។

ព្រះមហាក្សត្រ​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ប្រមាណ៥០រូប ចូលនិវត្តន៍

ព្រះមហា​ក្សត្រ​បាន​សម្រេច​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន​៤៩រូបនៃក្រប​ខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ ឲ្យ​ចូលនិវត្តន៍ តាម​ការស្នើសុំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កាលពីថ្ងៃទី​២៤ ខែកុម្ភៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​ដាក់​​មន្រ្តីនគរបាលជាន់ខ្ពស់​៤៩រូបដែល​មាន​ឋានន្តរស័ក្តិចាប់ពីផ្កាយ​១ដល់ផ្កាយ​៣ហើយ​ភាគច្រើន​កំពុងបម្រើការងារ​នៅក្រសួង​​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ