ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា (រូប​ផ្ដល់​ដោយ​ស្ថានទូត​បារាំង​)

អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង

អ្នកគ្រូ នាង ផល្លា ដែលមានកេរិ៍ឈ្មោះល្បីដោយសារតែការងារបង្រៀនកុមារពិការភ្នែក និងគ ថ្លង់ ទទួលបានគ្រឿងឥស្សរិយយសអប់រំ (Orde des Palmes Académiques) ពីប្រទេសបារាំង ដោយប្រទេសនេះលើកឡើងថាទង្វើរបស់អ្នកគ្រូជាការងារគំរូ“ដ៏គួរឲ្យកត់សម្គាល់”។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា នៅថ្ងៃពុធនេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា ដែលកំពុងបម្រើការនៅអង្គការគ្រូសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ “ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ