
នាយករដ្ឋមន្ត្រីបញ្ជាឲ្យចាត់វិធានការក្រុមហ៊ុនដឹកលើសចំណុះនិងរថយន្តបង្កគ្រោះថ្នាក់
ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យក្រសួងពាក់ព័ន្ធ ចាត់វិធានការក្រុមហ៊ុនដឹកទំនិញលើសចំណុះបង្កឲ្យខូចទ្រព្យសម្បតិសាធារណៈ និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ខណៈមន្ត្រីក្រោមឱវាទរបស់លោកមិនទាន់បង្ហាញពីលទ្ធផលនៃចំណាត់ការលើអ្នកបង្កហេតុ។
លោកនាយករដ្ឋមន្ត្រី បានរំឭកនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃសៅរិ៍នេះថា កាលពីពេលថ្មីៗនេះ រថយន្តតូចធំ រួមទាំងរថយន្តសណ្តោងខ្នាតដឹកទំនិញយក្សលើសកំណត់ លោកថាជាក់ស្តែង រថយន្តសណ្តោងដឹកទំនិញឆ្លងស្ពានអ្នកលឿង បានបណ្តាលអោយខូចស្ពាន និងករណីមួយទៀត រថយន្តដឹកដីខ្នាតធំ បើកបុកម៉ូតូយុវសិស្សបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិត។