អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់បុគ្គលិកសុខាភិបាលខេត្តគោរពក្រមសីលធម៌ឱ្យបានល្អ

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់បុគ្គលិកសុខាភិបាលខេត្តទាំងអស់ ត្រូវខិតខំផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញ មានការគោរពក្រមសីលធម៌ឱ្យបានល្អ មានភាពទទួលខុសត្រូវចំពោះ…

វគ្គបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៏មាន លើជំនាញសរសេរព័ត៌មាន និងបទយកការណ៍

មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រពន្ធ័ផ្សពផ្សាយឯករាជ្យ (CCIM) រៀបចំវគ្គបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៏មានលើកទីមួយប្រចាំឆ្នាំ ២០១៧ លើជំនាញសរសេរព័ត៌មាន និងបទយកការណ៍ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន អ័រគីដេ ក្រុងភ្នំពេញ។

លោកគ្រូ គុណ ចិន្តា បង្រៀនក្រុម CJs អំពីរបៀបការពារសុវត្ថិភាព ក្នុងការប្រើប្រាស់ Facebook

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានអ័រគីដេលោក គុណ ចិន្តា បានណែនាំដល់ក្រុម CJs ទាំងអស់គួរប្រើប្រាស់ facebook ដោយប្រុងប្រយ័ត្ននៅពេលដែលយើង Post អ្វីចេញម្តងៗ។ ការនេះបានធ្វើឲ្យក្រុម CJs មានការចាប់អារម្មណ៍និងភ្ញាក់ខ្លួនព្រើត។

វគ្គបណ្តុះបណ្តាលដល់ក្រុម CJs ទាំង៤ខេត្តស្តីពីជំនាញសរសេរបទយកការណ៍

ក្រុមពលរដ្ឋអ្នកសារព័ត៌មាន (CJ) ចំនួន ២៤នាក់ មកពី ៤ខេត្ត (ខេត្តក្រចេះ កំពង់ធំ ពោធិសាត់ និងបន្ទាយមានជ័យ) បានចូលរួមវគ្គបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៌មានលើកទី ១ ប្រចាំឆ្នាំ ២០១៧ ស្តីអំពី ” ជំនាញសរសេរព័ត៌មាន និងបទយកការណ៍” ពីថ្ងៃទី ២៧ ដល់ ២៨ ខែមីនា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន អ័រគីដេ ក្រុងភ្នំពេញ។

ស្ពានយោលក្នុងឃុំថ្មអណ្ដើកស្រុកចិត្របុរី ទ្រុតទ្រោមខ្លាំង ប្រជាពលរដ្ឋលែងហ៊ានឆ្លង

ក្រុមប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភ និងឈប់ហ៊ានធ្វើដំណើរឆ្លងកាត់ស្ពានយោល ក្នុងឃុំថ្មអណ្តើកមួយនេះទៀត ព្រោះខ្លាចគ្រោះថ្នាក់និងមិនមានសុវត្ថិភាព។ ការលើកឡើងនូវក្តីបារម្ភនេះ នៅបន្ទាប់ពីស្ពានយោលមួយនេះកាន់តែមានភាពទ្រុតទ្រោមខ្លាំងទៅៗ ដោយខ្សែកាបចងស្ពានមួយចំនួនបានដាច់ និងមួយចំនួនទៀតជិតដាច់។

ជនអនាមិកបោះត្រាក់ស្នើសុំដកអនុប្រធានភូមិ ដោយចោទថាពុករលួយខ្លាំង

ហេតុការណ៍នេះកើតឡើងនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក។ លោក នេត ឡូញ សន្តិសុខអធិការក្រុងពោធិ៍សាត់ បានចុះមកអត្តរាគម ដោយបានអញ្ជើញប្រជាពលរដ្ឋមកចូលរួមប្រជុំ ដើម្បីស្វែងរកដំណោះស្រាយរឿងជនអនាមិកដើរបោះត្រាក់ ស្នើសុំដកលោក ព្រុំ អន ចេញពីអនុប្រធានភូមិ។  ខ្លឹមសារក្នុងត្រាក់បានបញ្ជាក់យ៉ាងដូច្នេះថា៖”អនុភូមិទួលគ្រួសពុករលួយណាស់គឺលោក ព្រុំ អន សូមលោកមេឃុំដកវាចោលទៅ បើលោកមេឃុំមិនដកអនុភូមិ ព្រុំ អន ចោលទេប្រយ័ត្នអត់សន្លឹកឆ្នោត”។ លោក ព្រុំ អន បានឆ្លើយបំភ្លឺនៅមុខប្រជាពលរដ្ឋថា៖”ខ្ញុំមិនបានដឹងខ្លួនទាល់តែសោះថា ខ្ញុំបានប្រព្រឹត្តអំពើពុករលួយអីខ្លះនោះទេ”។ លោកបានបន្តទៀតថា៖បើខ្ញុំបានប្រព្រឹត្តអំពើពុករលួយអីខ្លះនោះ ស្នើសុំជននោះចេញមុខមកតទល់គ្នាដើម្បីបញ្ជាក់។ ប្រជាពលរដ្ឋដែលបានចូលរួមប្រជុំទាំងអស់ លើកឡើងថា ពួកគាត់មិនដែលស្អប់ ឬមួយមានគុំនុំអីជាមួយលោកអនុភូមិ ព្រុំ អន នោះទេ រឿងដែលជនអនាមិកដើរបោះត្រាក់នោះក៏ពួកគាត់អត់បានដឹងដែរ៕ ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់ ស៊ុយ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងសំណង់នៅទីរួមខេត្តក្រចេះ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ រកស៊ីលក់គ្រឿងសំណង់ និងគ្រឿងកំប៉ុង នៅទីរួមខេត្តក្រចេះ ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១៥ម៉ីនដូល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

ផ្លូវលំមួយខ្សែនៅខេត្តកំពង់ធំរងការខូចខាតស្ទើរទាំងស្រុង

ផ្លូវលំមួយខ្សែប្រវែងប្រហែលជាង១០គីឡូម៉ែត្រស្ថិតនៅភូមិសែនអភិវឌ្ឍន៍១ -២ និងភូមិ អូធំមានការខូចខាតស្ទើរទាំងស្រុង មានកន្លែងខ្លះតម្រូវឲ្យធ្វើដំណើរវាងខាងក្រោមផ្លូវលំដែលធ្វើឲ្យប៉ពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះរាប់រយគ្រួសារ។

វគ្គរំលឹកស្ដីពីពង្រឹងសិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ឃុំទួលគ្រើល

ក្រុមប្រជាពលរដ្ឋចំនួន ២៧នាក់ (ស្រ្តី ១៧នាក់) រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមនៅក្នុងវគ្គរំលឹរយៈពេលពីរថ្ងៃ ពីថ្ងៃទី ២៣ដល់ ២៤ ខែមីនា ឆ្នាំ ២០១៧ នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំស្តីពី ពង្រឹងសិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន។

ប្រជាពលរដ្ឋជនជាតិភាគតិចកួយ លើកឡើងពីបញ្ហាខ្វះសាលារៀនសម្រាប់កូនៗពួកគាត់

ប្រជាពលរដ្ឋ នៅភូមិមាន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់ ទាក់ទងនឹងការសិក្សារបស់កូនៗគាត់ ដោយផ្លូវពិបាកធ្វើដំណើរខ្លាំង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ