លិខិតមិត្តអ្នកអាន៖ ឈាមត្រជាក់

យប់ថ្ងៃ ថ្ងៃយប់ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស! ពេលវេលាបានរំលងទៅប្រាំពីររាត្រីហើយដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកឈាមត្រជាក់បាញ់សម្លាប់នៅចំកណ្តាលទីក្រុងភ្នំពេញ។

លិខិតមិត្តអ្នកអាន៖ កញ្ចក់ឆ្លុះសង្គមត្រូវបានវាយបំបែក

ជាបឋមខ្ញុំ​សូមចូលរួ​ម​រំលែក​ទុក្ខ​ជា​មួយ​គ្រួសារ​សព​លោកបណ្ឌិត កែម ឡី ដែល​ត្រូវ​បានខ្មាន់​កាំ​ភ្លើង​ចិត្ត​អន្តិរ្ថិយ​ដាច់ចិត្ត​លើក​ដៃ​បាញ់​ប្រហារ​លោក​នៅ​កណ្តាល​ក្រុង​។ ចំពោះ​ក្រុម​គ្រួសារ​លោក​ផ្ទាល់ ពួក​គាត់​បានបាត់​បង់​ស្វាមីជា​ទី​ស្រឡាញ់ ឪពុក កូន​ប្រុស បង/ប្រុស​។ល។

លិខិតមិត្តអ្នកអាន៖ មហារដ្ឋបុរសលោកបណ្ឌិត កែម ឡី

បីឬបួនថ្ងៃនេះមនុស្សម្នាជាច្រើនទូទាំងប្រទេសតែងតែដក់ជាប់ក្នុងចិត្តនូវឈ្មោះលោកបណ្ឌិត កែម ឡី ក្រោយពេលដែលមានឃាតកម្មយ៉ាងសាហាវឃោឃៅទៅលើរូបគាត់នៅកណ្តាលរាជធានីភ្នំពេញ។ នេះគឺជាមហាសោកនាដកម្មដ៏គួរអោយតក់ស្លុតនិងសោកសង្រេងដែលនឹកស្មានមិនដល់សោះឡើយ។

លិខិតមិត្តអ្នកអាន៖ សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

លោក កែម​ ឡី​ ត្រូវ​បាន​ធ្វើ​ឃាត​ បន្ទាប់​ពី​លោក​បាន​អះ​អាងថា​​​របាយការណ៍​របស់ ​Global Witness «Hostile Takeover» ដែល​និយាយ​ពីការ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​របស់​​គ្រួសារ​ត្រកូល​ ហ៊ុន​ ថា​មាន​ការ​ពិត​ចំនួនដល់​ទៅ​​៩៥%និង​សកម្ម​ភាពចុះ​សិក្សា​ដល់​​មូលដ្ឋានជា​ច្រើន​របស់​លោក​ ពិសេស​គឺ​ទាក់​ទង​នឹងជនអន្តោប្រវេសន៍​​វៀត​ណាម​​និង​គម្រោង​សិក្សា​បម្រុង​នឹង​ធ្វើ​តាម​កោះ​នា​នា​នៅ​​ក្បែរ​ប្រទេស​វៀតណាម​។

លិខិតមិត្តអ្នកអាន៖ តើបទចម្រៀងឬអ្នកនយោបាយ​ដែលកំពុងធ្វើអោយប៉ះពាល់​ដល់ប្រណៃ​ណី​ល្អ​របស់សង្គម?

ថ្មីៗមួយរយៈចុងក្រោយនេះ មានបទចម្រៀងមួយចំនួនដែលត្រូវបាននិពន្ធឡើង ហើយ​ទទួល​រង​នូ​វការរិះគន់ពីមជ្ឈដ្ឋានសង្គមនានារហូតដល់បទខ្លះត្រូវបានហាមឃាត់មិនអោយចាក់ផ្សាយទៅទៀតក្រោមហេតុផលថាធ្វើអោយបាត់បង់ប្រពៃណីយ៍និងទំនៀមទម្លាប់ល្អរបស់សង្គម។ ហេតុផល​នេះធ្វើអោយកូនខ្មែរខ្លះអបអរសាទរ ខ្លះក៏ឆ្ងល់ ខ្លះក៏វង្វេង។

ព្រះរាជាណាចក្រអច្ឆរិយៈ

​​បើសិនជាគេដាក់ឈ្មោះប្រទេសមួយថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” នោះគេអាចនឹងស្រមើស្រមៃបានថាគឺជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាពបរិបូរណ៍ទាំងផ្លូវកាយនឹងផ្លូវចិត្ត សមភាពក្នុងប្រព័ន្ធយុត្តិធម៌ ប្រជាពលរដ្ឋទាំងមូលរស់នៅដោយភាពថ្លៃថ្នូរនឹងសមរម្យ សេដ្ឋកិច្ចជាតិមានការរីកចម្រើននឹងលូតលាស់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិមានភាពរឹងមាំនិងខ្លាំងក្លាគួរអោយជឿទុកចិត្តបាន។

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា

លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កឹម​ សុខា​ មិន​ធ្វើ​ជា​អ្នក​ក្លាហាន​ក្នុង​ស្នូក​?

ប្រឈម​មុខ​នឹង​គុក​ច្រវាក់​ លោក​ កឹម​ សុខា បាន​ឱ្យ​បក្ស​លោក​​ប្រកាស​ជា​ផ្លូវ​ការ​ថ ​លោកឋិត​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ចាក់អង្រែលើ បន្ទាប់​ពី​ដឹង​​ថា​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​បក្ស​លោក​​បាន​ស្កាត់​មក​ពី​ក្រុង​ខេត្ត​នា​នា​មក​ការ​ពារ​លោក​ ព្រម​ទាំង​ការ​គំរាម​ធ្វើ​បាតុកម្ម​ពី​សហជីពលោក ជា​ មុន្នី​ ​និង​សមាគមគ្រូ​បង្រៀន​លោក​ រ៉ុង​ ឈុន​​ ផង​ ដែល​នៅ​មុន​នោះ​សមាជិក​បក្ស​ប្រឆាំង​បាន​ត្រឹម​តែថា​លោក​នៅ​ក្នុងក្រុង​ភ្នំ​ពេញ​ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​។

​លិខិតមិត្តអ្នកអាន៖ មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​រៀន​បាន​ពី​បាតុកម្ម​ឆ្នាំ​២០១៣?

បើ​បាតុកម្ម​ពុំ​មែន​ជា​ដំណោះ​ស្រាយ​ ហេតុ​អ្វី​ពេល​ទាល់​ច្រក​ គណ​បក្ស​សង្គ្រោះ​ជាតិ​តែង​ត្រឡប់​ទៅ​រក​វិធី​នេះ​ មិន​បែរ​ទៅ​រក​វប្បធម៌​សន្ទនាជា​អាទិ​ភាព​​?​ បច្ចុប្បន្ន​ ​បក្សប្រឆាំង​​​ហាក់​ឋិតនៅ​ក្នុង​​ស្ថាន​ភាព​ដូច​កាល​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ដូច្នោះ​ដែរ ពោល​គឺ​បាតុកម្ម​គឺ​ជា​ជម្រើស​ចុង​ក្រោយ មធ្យោបាយ​ដែល​ដើរ​តាម​យន្ត​ការ​ស្ថាប័ន​មិន​អាច​ទៅ​រួចទេ​​

លិខិតមិត្តអ្នកអាន៖ តួនាទីបញ្ញវន្តក្នុងសង្គមប្រជាធិបតេយ្យ

បើទោះជាពាក្យបញ្ញវន្តឬប្រជាធិបតេយ្យសុទ្ធតែត្រូវបានពន្យល់ក្នុងវចនានុក្រមយ៉ាងណាក៏ដោយក៏ន័យស៊ីជម្រៅជាងនេះគួរតែជាអ្វីដែលត្រូវលើកមកនិយាយ។ ហើយអ្វីដែលរឹតតែគួរនិយាយ​ទៅ​ទៀត​នោះគឺតួនាទីរបស់បញ្ញវន្តក្នុងសង្គមប្រជាធិបតេយ្យតែម្តង!។

លិខិតមិត្តអ្នកអាន៖​ មាត្រា៨០នៃរដ្ឋធម្មនុញ្ញឆ្នាំ៩៣

រដ្ឋធម្មនុញ្ញខ្មែរឆ្នាំ៩៣ បើគិតមកដល់ពេលនេះមានអាយុជាង២០ឆ្នាំហើយ មើលទៅចាស់ដែរហើយ ប៉ុន្តែអ្នក​អនុវត្តចាស់ៗមួយចំនួនដែលផ្តល់យោបល់ដោយបណ្ឌិតក្មេងៗនោះបានធ្វើឱ្យរដ្ឋធម្មនុញ្ញទៅជាគ្មានន័យ ទន់ល្វិល្វ៉ក់ដូចចេក ការ​ពារ​មិនបានតំណាងរាស្ត្រ អ្នកបម្រើរាស្ត្រឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ