លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែល​ជា​អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និចៅស្រី(រូបថតពីហ្វេសប៊ុកលោក ហ៊ុន​​ សែន)

​នាយករដ្ឋមន្ត្រី​រិះគន់​មន្ត្រី​របស់​ខ្លួន​ថា​ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ​

​នាយករដ្ឋមន្ត្រី​បាន​រិះគន់​មន្ត្រី​របស់​ខ្លួនដោយ​ថា​ ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ ដែល​បណ្ដាល​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង មិន​ចេះ​គោរព​ច្បាប់​។​
​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ​នេះ​ថា​ សព្វថ្ងៃមន្ត្រី​មួយចំនួន​បាន​បំផ្លាញ​អនាគត​កូន ចៅ​របស់​ខ្លួន​

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

អ្នកឃ្លាំមើលថាប្រធានរដ្ឋសភាប្រើអំណាចការពាររដ្ឋាភិបាលច្រើនជាងការជំរុញឲ្យអនុវត្តច្បាប់

មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់​ដោយ​គណ​បក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរ​បស់​រដ្ឋា​ភិបាល ហើយច្រានចោលនូវការ​ព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុ​ម័ត​ច្បា​ប់​នានាហើយ​ក៏ច្រានចោល​ការសុំ​អន្តរាគមន៍​មួយចំនួន​របស់​ម្ចាស់​ឆ្នោត។ ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតខុមហ្វ្រែលដែលតា​មដានដំណើរ​ការ​សភា លោក កន សាវាង្ស បានអានរបាយ​ការណ៍​​អង្កេតលើ​ដំណើការរបស់រដ្ឋសភាថានៅអា​ណ​​ត្តិ​​ទី​​៥នេះ ​តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិ​ភាក្សា​អ​នុម័តច្បាប់។

អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន

[:kh]មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធកម្មវិធីទូរស័ព្ធថ្មីមួយដែលមានឈ្មោះថា News Wire ដែលកម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដែលខ្លួនបានជួប។

ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទថ្មីនេះដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ អ្នកគ្រប់គ្រងគម្រោង News Wire នៃអង្គការCCIM លោកស្រី ហុក ណារិន បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទថ្មីនេះនឹងជួយសម្រួលដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ដែលពួកគេបានឃើញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីទូរស័ព្ធ News Wire នេះ ដំណើរការតែលើប្រព័ន្ធ Android ប៉ុណ្ណោះ ហើយពលរដ្ឋអ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុន ដោយត្រូវទាក់ទងទៅអង្គការCCIM ដើម្បីទទួលគណនេយ្យ សម្រាប់អាចរាយការណ៍ និងមើលព័ត៌មានដែលត្រូវបានរាយការណ៍តាមកម្មវិធីទូរស័ព្ទនេះបាន។[:]

ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា (រូប​ផ្ដល់​ដោយ​ស្ថានទូត​បារាំង​)

អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង

អ្នកគ្រូ នាង ផល្លា ដែលមានកេរិ៍ឈ្មោះល្បីដោយសារតែការងារបង្រៀនកុមារពិការភ្នែក និងគ ថ្លង់ ទទួលបានគ្រឿងឥស្សរិយយសអប់រំ (Orde des Palmes Académiques) ពីប្រទេសបារាំង ដោយប្រទេសនេះលើកឡើងថាទង្វើរបស់អ្នកគ្រូជាការងារគំរូ“ដ៏គួរឲ្យកត់សម្គាល់”។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា នៅថ្ងៃពុធនេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា ដែលកំពុងបម្រើការនៅអង្គការគ្រូសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ “ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ