ក្រសួងអប់រំដាក់ចេញគោលនយោបាយ​អប់រំវិទ្យាសាស្រ្តដើម្បី​ឆ្លើយតប​តម្រូវការទីផ្សារការងារ

ក្រ​សួង​អប់រំ យុវជននិង​កីឡា ដាក់ចេញនូវ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិត​វិទ្យា ក្នុងគោល បំណងអភិវឌ្ឍធនធានមនុស្សឲ្យ​ស្របតាម​តម្រូវ​ការ​ទីផ្សារការងារទាំងក្នុងស្រុកនិងតំបន់​។ក្នុងពិធីបើកសន្និបាតអប់រំ យុវជននិងកីឡា នៅ​ព្រឹក​ថ្ងៃអង្គារនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ក្រ​សួង​អប់រំបាន​ផ្សព្វផ្សាយ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិតវិទ្យារបស់​ខ្លួន។ ក្នុង​ឯក​សារគោល​នយោបាយនោះ ក្រ​សួង​លើកឡើង​ថាតម្រូវ​ការអ្នក​ជំនាញ​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងគណិតវិទ្យាកាន់តែកើន​ឡើង​ខ្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ក្រសួង​ឲ្យ​ដឹងដែរថាអ្នក​ដែលមាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្តអាចរកប្រាក់បៀវត្សបាន​ខ្ពស់និងអត្រាឥតការងារ​របស់ពួកគាត់មាន​កម្រិតទាប។

ក្រសួងព្រមានចាត់វិធានការម្ចាស់អាជីវកម្មដែល​មិនគោរពតាមតារាងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំមួយ ដោយតម្រូវឲ្យម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ត្រូវ​សរ​សេ​រ​តម្លៃ​អា​ហារនិងថ្លៃ​ស្នាក់នៅ​ដាក់ក្នុងតារាង​ឲ្យបានច្បាស់និងត្រូវអនុវត្តតាម ហើយថាបើ​ករណីម្ចាស់​អាជីវ​កម្ម​មិនអនុវត្តតាម ពួក​គេ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

គ្រូបង្រៀន​និង​នាយក​សាលា​ចំនួន​៨​នាក់​ទទួលបាន​រង្វាន់​ការងារ​ល្អ​ពី​នាយករដ្ឋមន្ត្រី​

​​ក្រសួង​អប់រំ យុវជន​និង កីឡា ជ្រើសរើស​គ្រូ​បង្រៀន និង នាយក​សាលា​ចំនួន​៨ នៅ​រាជធានី​ភ្នំពេញ និង តាម​បណ្តា​ខេត្ត ដែល​កំណត់​ថា ជា​អ្នក​បំពេញ​ការងារ​បាន​ល្អសម្រាប់​ទទួលពាន​រង្វាន់​លោកនាយក​រដ្ឋមន្ត្រី​។
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃ​ទី​២១​ ខែ​មីនា ​ឆ្នាំ​២០១៦ ស្តី​ពី​ការទទួលស្គាល់​សាលារៀន​ល្អ និង គ្រូបង្រៀន​ល្អ ពានរង្វាន់​សម្តេច​តេជោ​ហ៊ុន សែន ឆ្នាំ ២០១៤-២០១៥ បាន​កំណត់​យក​នាយក​សាលារៀន​ចំនួន​៣​រូប និង គ្រូបង្រៀន​ចំនួន​៥​រូប​។​

ក្រុមហ៊ុនណាហ្គាវើលជួសជុល​របង​ពុទ្ធសាសនបណ្ឌិត្យ​ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត

ក្រសួងធម្មការនិងសាសនាឲ្យ​ដឹង​ថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោង​នឹង​សាងសង់​ក្លោង​​ទ្វារពុទ្ធសាសន​បណ្ឌិត្យ​ឡើងវិញ​តាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹក​ថ្ងៃ​សុក្រនេះ​ឲ្យ​មាន​​ការ​សាង​សង់របង​ជាថ្មី។ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការ​បាន​បញ្ជាក់​ថា​របងនិង​ក្លោង​ទ្វារ​ពុទ្ធ​សាសន​បណ្ឌិ​ត្យ​ប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុម​ហ៊ុនណា​ហ្គាវើល​ក៏​កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់​ជំនាញដើម្បីសាងសង់ក្លោ​ងទ្វារ​តាមរចនាបទ​ដើមទាំង​ស្រុង​​​ផងដែរ។

សមាគមមួយស្នើរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថមដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀន និងបុគ្គលិកមន្ត្រីរាជការទាំងអស់ម្នាក់​១៥០ ០០០រៀល​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដោយអះអាងថាដើម្បីជួយសម្រួលដល់ការចំណាយរបស់ពួកគាត់នៅក្នុងឱកាសនេះ។

នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ ដោយ​លោក​បាន​រិះគន់​មេបក្ស​ប្រឆាំង​ផងដែរ។​
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាមានការលើកឡើង​ថា​លោក​បាន​ទិញLikesពីប្រទេស​ឥណ្ឌា តែ​លោក​ថា​លោក​មិន​បាន​ប្រើ​មធ្យោបាយ​នេះ​នោះទេ។ លោក​បន្តថា​បើមានគេចុចLikesពីបរទេស​ លោក​ថាវាជារឿងល្អ​សម្រាប់ប្រមុខរដ្ឋាភិបាល​កម្ពុជា។

នាយក​រដ្ឋមន្រ្តី​​រិះគន់​សារព័ត៌មាន​និង​អ្នក​នយោបាយ​ថានិយាយ​មិនពិត​ពីកម្ពុជា​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​កម្ពុជាពិត​និង​កម្ពុជា​លើ​បណ្តាញ​សារ​ព័ត៌មាន​ខុស​គ្នា ដោយ​លោក​បាន​រិះគន់សារព័ត៌មាន​និង​អ្នក​នយោបាយ​មួយ​ចំនួនថា​សរសេរនិង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះកម្ពុជា។​​ ​លោកនាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅ​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅ​អាកា​ស​យាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាន​ថ្លែង​ថារដ្ឋាភិបាល​បាន​អភិវឌ្ឍ​ប្រទេស​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​ការ​ពង្រីកព្រលាន​យន្ត​ហោះ ​ដើម្បី​ទទួលភ្ញៀវទេសចរណ៍។ លោក​បន្ត​ថា​នេះ​ជា​កម្ពុជា​ពិត​ មិន​មែន​​នៅលើសារព័ត៌មាននោះទេ។ លោក​បាន​រិះគន់​​អ្នក​នយោបាយ​និង​សារព័ត៌មាន​មួយចំនួន​ ដែល​លោក​​ថា​​​និយាយ​អាក្រក់ពីកម្ពុជា​ខុសពីការពិត។

រដ្ឋមន្រ្តីព័ត៌មាន​ស្នើ​វិទ្យុទូរទស្សន៍ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​​​អង្គរសង្ក្រាន្ត

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ស្នើដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកទាំងអស់​ ចូល​រួម​ផ្សព្វផ្សាយ​កម្មវិធី​និង​ព្រឹត្តិ​​​​ការណ៍​អង្គរ​សង្រ្កាន្ត​​ឆ្នាំ២០១៦នេះ “​ឲ្យ​បានញឹកញាប់​តាមដែលអា​ចធ្វើទៅបាន”។ ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​១០ ខែមីនា ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ​ កាញ្ញារីទ្ធ​ បាន​​​ស្នើឲ្យ​​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍និង​ប្រព័ន្ធផ្សព្វផ្សាយទាំងអស់​ចូល​​រួម​ផ្សព្វផ្សាយ​កម្មវិធីនិង​ព្រឹត្តិ​ការណ៍​​នានាដែល​ទាក់​ទង​ទៅ​​​នឹ​ងអ​ង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦នេះ​ ឲ្យ​បាន​​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន ចាប់ពីថ្ងៃទី​១៣ដល់ថ្ងៃទី​១៦​ខែ​មេសា​។

ក្រសួងអប់រំរៀបចំ​ការសរសេរតាមអានសម្រាប់ការប្រឡងថ្នាក់ទី៩ នៅឆ្នាំ២០១៦នេះ

រដ្ឋមន្រ្តី​ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យ​ដឹង​ថា​ក្រសួង​នឹង​ដាក់បញ្ចូល​ការសរសេរ​តាម​អាន​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​ឌីប្លូម​(ថ្នាក់ទី៩)នៅ​ឆ្នាំ​២០១៦នេះ។​ក្នុង​ពេល​ចូល​រួម​ទិវា​ជាតិអំណាន១១មីនានេះ លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា​ក្រសួងនឹង​ចេញសេចក្ដីណែនាំឲ្យមានការបញ្ចូល​មុខវិជ្ជាសរសេរតាមអាននិងតែងសេចក្ដីទៅក្នុងការប្រឡងថ្នាក់ទី៩​ឆ្នាំនេះនិងដើម្បីពិនិត្យឡើងវិញអំពីចលនាអក្សរ​សិល្បិ៍ខ្មែរ ដើម្បីឲ្យសិស្សបង្កើនការអានឲ្យបានច្រើន។

ក្រសួង​អប់​រំគ្រោង​បង្កើត​បណ្ណាល័យ​នៅ​តាម​សាលានិង​សហគមន៍បន្ថែម​ទៀតដើម្បី​លើកកម្ពស់​​ការ​អាន

ដ្ឋមន្រ្តីក្រ​សួង​អប់​រំ យុវជន និង​កីឡានិង​ដៃ​គូអភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​គ្រោងរៀប​ចំឲ្យមាន​បណ្ណា​ល័យនិង​បន្ទប់​អាន​បន្ថែមនៅ​តាម​សាលារៀននិង​សហគមន៍​ ដោយ​ថា​ដើម្បី​ជំរុញ​ឲ្យ​ប្រ​ជាជន​កម្ពុជាមាន​ទម្លាប់អានសៀវភៅដូច​ទៅ​នឹង​ប្រ​ជាជន​នៅ​បណ្តាប្រ​ទេស​អភិវឌ្ឍន៍នានា។រដ្ឋមន្ត្រី​ក្រ​សួងអប់​រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ថ្លែង​ក្នុង​វេទិកាជាតិអំណានលើកទី១​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញនៅថ្ងៃសុក្រនេះ​ថាតាម​ការ​ស្រាវជ្រាវ ប្រ​ជា​ពល​រដ្ឋ​កម្ពុជាមិន​ទាន់​មានទម្លាប់​ល្អក្នុង​ការ​អាន​សៀវភៅនោះ​ទេ ​ផ្ទុយពី​ប្រ​ជា​ពល​រដ្ឋរបស់​ប្រ​ទេស​រីកចម្រើន​នានា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ