
រាជធានី-ខេត្តចំនួន១២ប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារកម្ពុជារងឥទ្ធិពលព្យុះ
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រុងប្រយ័ត្នពីកត្តាអាកាសធាតុដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ ដោយសារតែកម្ពុជារងឥទ្ធិពលព្យុះ បង្កឱ្យរាជធានី-ខេត្តចំនួន១២ប្រឈមនឹងជំនន់ទឹកភ្លៀង ក្នុងនោះមានទាំងរាជធានីភ្នំពេញផងដែរ និងខេត្តខ្លះទៀតជួបបញ្ហាខ្យល់កន្ទ្រាក់។