រាជធានី​-​ខេត្ត​ចំនួន​១២​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ

ស្ថានភាពទឹកលិចនៅតំបន់មួយកន្លែងក្នុងក្រុងភ្នំពេញក្រោយពីមានភ្លៀងធ្លាក់កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រុងប្រយ័ត្នពីកត្តាអាកាសធាតុដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ ដោ​​យ​សារតែកម្ពុជារងឥទ្ធិពលព្យុះ បង្កឱ្យរាជធានី-ខេត្ត​ចំនួន​១២ប្រឈម​នឹង​ជំនន់​​ទឹកភ្លៀង ក្នុងនោះមានទាំងរាជធានីភ្នំពេញផងដែរ និងខេត្តខ្លះទៀតជួបបញ្ហាខ្យល់កន្ទ្រាក់​។

សេចក្ដីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២១ ថាកម្ពុជានឹងរងឥទ្ធិពលព្យុះពីមហាសមុទ្រចិនខាងត្បូង នៅថ្ងៃទី៨ ខែតុលា ដែលស្ថានភាពនេះនឹង​បង្កឱ្យ​រាជធានី-ខេត្តចំនួន​១២អាច​ប្រឈមនឹងជំនន់ទឹកភ្លៀង​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា។

បើតាមក្រសួង រាជធានី-ខេត្តដែលប្រឈមនឹងឥទ្ធិពលអាកាសធាតុនេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប កោះកុង និងខេត្តព្រះសីហនុ។

មួយវិញទៀត ក្រសួងថា សម្រាប់ខេត្តព្រះវិហារ ឧត្ដរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ មានភ្លៀងផ្គរ រន្ទះកម្រិតពីមធ្យមទៅខ្លាំង បង្កជាខ្យល់កន្ត្រាក់ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសតំបន់មាត់សមុទ្រមានរលកសមុទ្រពីមធ្យមទៅខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ