![សកម្មជនដីធ្លី អ្នកស្រី សាត ផា ឈរកាន់ទង់ជាតិខ្មែរ អំឡុងពេលធ្វើដំណើរភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព ក្រោយអ្នកស្រីទទួលការគំរាមកំហែង។](https://www.vodkhmer.news/wp-content/uploads/2022/04/សាត-ផា-500x322.jpg)
អ្នកស្រី សាត ផា ភៀសខ្លួនទៅក្រៅប្រទេសក្រោយទម្លាយព័ត៌មានជនមិនស្គាល់អត្តសញ្ញាណគំរាមសម្លាប់
សកម្មជនសង្គមម្នាក់កំពុងរត់ភៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព ក្រោយទម្លាយព័ត៌មានថាមានជនអនាមិកគំរាមសម្លាប់ប្រសិនបើនៅតែបន្តសកម្មភាពតស៊ូមតិជាថ្មីទៀត ខណៈសមត្ថកិច្ចជំរុញឱ្យភាគីដែលអះអាងថាជាជនរងគ្រោះដាក់បណ្ដឹងប្រឆាំងការគំរាមកំហែងនេះ បើពិតជាមានករណីបែបនេះកើតឡើងមែន។