
អាជ្ញាធររារាំងគ្រួសារសកម្មជនមាតាធម្មជាតិដែលជាប់ឃុំមិនឲ្យទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី
ក្រុមអាជ្ញាធរបានរារាំងគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង មិនឲ្យពួកគេដើរទៅផ្ទះលោកនាយករដ្ឋមន្រ្តី ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមី និងកូន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាច់ញាតិចំនួន៥នាក់របស់សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ បានធ្វើដំណើរដោយថ្មើរជើងពីវត្តភ្នំតម្រង់ទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានអាជ្ញាធររារាំងពេលជិតទៅដល់។