រដ្ឋាភិបាលរឹតបន្តឹង​ការ​គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ដោយ នឹង​ពិន័យជាប្រាក់សម្រាប់អ្នកចោលកាកសំណល់ទាំងនេះនាំឲ្យប៉ះពាល់បរិស្ថាននិងអ្នកប្រកបអាជីវកម្ម​ទាំ​ងនេះដោយមិនមានការអនុញ្ញាតពីក្រសួងបរិស្ថាន។នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ខែកុម្ភៈដែលវីអូឌីទើបតែទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋាភិបាលបញ្ជាក់ថារាល់ការបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទៅក្នុងប្រភពទឹកឬទីលានចាក់សំរាមឬក៏នៅទីសាធារណៈនានានិងការដុតឬការវាយបំបែកសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានឬសុខភាពសាធារណៈ ត្រូវហាមឃាត់។ ក្រសួ​ងបរិស្ថា​នជាស្ថា​ប័នមានសមត្ថកិច្ចគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក។ អនុក្រឹត្យបន្តថាក្រសួងបរិស្ថាននឹងចេញគោល​ការណ៍ណែនាំបច្ចេកទេសស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកប្រកប​ដោយ​សុវត្ថិភាពបរិស្ថាន។

រដ្ឋាភិបាលផ្លាស់ប្ដូរភារកិច្ចមួយចំនួនរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន

រដ្ឋាភិបាលសម្រេចកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងសមត្ថកិច្ចនៃការគ្រប់គ្រងតំបន់ការពារ និងអភិរក្សប្រៃឈើ និងជលផល ដោយបញ្ជាក់ថា យោងតាមសំណើរបស់​រដ្ឋមន្ត្រីនៃក្រសួងទាំងពីរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មវិញ។ អនុក្រឹត្យក៏បានសម្រេចផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើ និងជលផលទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញផងដែរ។ ក្នុងអនុក្រិត្យដដែល លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំការងាររៀបចំធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធសម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័ត “ជាការប្រញ៉ាប់” និងធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិព្រះរាជក្រិត្យដែលមានការពាក់ព័ន្ធសម្រាប់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រទ្រង់ពិនិត្យ និងសម្រេចឡាយព្រះហស្ដលេខា។ កាលពីសប្ដាហ៍មុន ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដំបូងដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។ លោកបន្តថា

រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន”​អគារមរតកតេជោ”

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំ​ដាក់ឈ្មោះអគារ​ក្រសួងបរិស្ថាន​ដែលមា​នតម្លៃ​ប្រមាណ​៨លានដុល្លារអាមេរិកជា​ឈ្មោះ”​អគារ​មរតកតេជោ”។នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ