លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មេធាវី​ កញ្ញា សេង ធារី ខកចិត្ត​ចំពោះ​ក្រសួងមហាផ្ទៃ​ ដែល​មិនឆ្លើយតប​សំណើ​សុំ​ផ្ទេរ​កូន​ក្ដី​មក​ពន្ធនាគារ​នៅភ្នំពេញ

មេធាវីការពារក្ដីឱ្យ​កញ្ញា សេង ធារី បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ក្រសួង​មហា​ផ្ទៃ ដែល​មកដល់​ពេល​នេះ នៅ​មិនទាន់​ឆ្លើយ​តបលើ​សំណើសុំ​ផ្ទេរ​កូន​ក្ដីរបស់​ខ្លួន មកកាន់​ពន្ធនាគារនៅរាជធានី​​ភ្នំពេញ ខណៈ​លោកបានដាក់សំណើលើករណីនេះ​ជាងមួយខែមកហើយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ