អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដើរបន្ទាប់ពីចូលបំភ្លឺនៅសាលាឧទ្ធរណ៍កណ្តាលរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងសំណុំរឿងបាញ់រះបណ្ដាលឱ្យកម្មការិនី​កាត់ដេរ​ ៣នាក់ របួសធ្ងន់ អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ប្រាក់​ឈ្នួល​ទាប​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១២។

មន្រ្តី​សិទ្ធិមនុស្ស​ហួសចិត្ត​ចំពោះ​ការ​ដំឡើង​ឋានៈ​អតីត​អភិបាល​ក្រុងបាវិត​ដែល​បាញ់​រះ​កម្មករ​ជា​ឧត្ដមមន្រ្តី

មន្រ្តីសិទ្ធិមនុស្ស និងសហជីព បង្ហាញការហួសចិត្តចំពោះការដំឡើងឋានន្តរសក្តិអតីតអភិបាលក្រុងបាវិតដែលបានបាញ់រះបណ្ដាលឱ្យកម្មករ៣នាក់រងរបួសធ្ងន់កាលពីជាង១០ឆ្នាំមុន ជាឧត្ដមមន្រ្តីនៃក្រសួងមហាផ្ទៃ។

អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដើរបន្ទាប់ពីចូលបំភ្លឺនៅសាលាឧទ្ធរណ៍កណ្តាលរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងសំណុំរឿងបាញ់រះបណ្ដាលឱ្យកម្មការិនី​កាត់ដេរ​ ៣នាក់ របួសធ្ងន់ អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ប្រាក់​ឈ្នួល​ទាប​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១២។

អតីតអភិបាលក្រុងបាវិតដែលបាញ់រះកម្មកររបួសធ្ងន់ជាង១០ឆ្នាំមុន ត្រូវបានដំឡើងឋានៈជាឧត្តមមន្រ្តី

អតីត​​អភិបាល​ក្រុង​បាវិត​ លោក ឈូក បណ្ឌិត ដែល​​​​បាញ់​រះបណ្ដាលឱ្យកម្មការិនីរោងចក្រ ៣​​នាក់ ​រងរបួសធ្ងន់ពេលពួកគេតវ៉ា​​​កាលពីឆ្នាំ២០១២នោះ ត្រូវបានដំឡើងឋានន្តរសក្ដិពីវរមន្ត្រីថ្នាក់​លេខ៣ មកជាឧត្ដម​មន្ត្រីថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ