ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

វិភាគ៖ ហេតុអ្វីវៀតណាមស្នើឲ្យធានាសិទ្ធិស្របច្បាប់ដល់ជនជាតិគេរស់នៅកម្ពុជា?

បច្ចុប្បន្ន​មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​តួលេខ​ជា​ផ្លូវការពី​ចំនួន​ជនជាតិ​វៀតណាម​កំពុង​រស់​នៅ​កម្ពុជា​ទេ។ ​ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថាចំនួនជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាមានតែប្រមាណ១០ម៉ឺននា​ក់ប៉ុណ្ណោះ។

វិភាគ៖ អ្នកនយោបាយវង្វេងផ្លូវ ពលរដ្ឋវង្វេងអ្នក​តំណាង

ថ្ងៃយប់ យប់ថ្ងៃ ពេលវេលាចេះតែវិវត្តទៅមុខជានិច្ចពេល​៥ឆ្នាំ​នៃអាណត្តិទី៥ក៏ជិតអស់ អ្នកនយោបាយត្រៀមខ្លួន​ឃោសនារ​ក​សំឡេងឆ្នោតនៅអាណត្តិក្រោយ​បន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋ​បោះឆ្នោតគាំទ្រ​ពួកគេ​ឲ្យក្លាយជាអ្នកដឹកនាំ។

វិភាគ៖ អ្វីជាមូលហេតុជំរុញឲ្យតំណាងរាស្ត្រ ខ្វែងគំនិតគ្នាលើខ្លឹមសារដ្ឋធម្មនុញ្ញករណីអភ័យឯកសិទ្ធិសភា?

កាលពីបោះឆ្នោតអាណត្តិទី៤ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាទទួលបាន៩០អាសនៈក្នុងចំ​ណោ​ម​​អា​​​​​​​ស​​​នៈសរុប១២៣ ក្នុងសភា។ ចំនួននេះគណបក្សប្រជាជនកម្ពុជាអាចដកអភ័យឯកសិទ្ធិតំណាងរាស្ត្រផ្សេងទៀតឲ្យតុលាការចាត់​វិធានការ…

វិភាគ៖ តើការជំរុញពីសហគមន៍អន្តរជាតិម្តងនេះ មានឥទ្ធិពលលើបញ្ហានយោបាយនៅកម្ពុជាទេ?

អង្គការសហប្រជាជាតិនិងសភាសហភាពអឺរ៉ុបបានអំពាវនាវព្រមគ្នាឲ្យគណបក្សជាប់ឆ្នោតទាំងពីរចូលតុចរចាជាបន្ទាន់ ខណៈពួកគេសម្តែងក្តីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះ។

វិភាគ៖ តើប៉ះពាល់អ្វីខ្លះបើតំណាងរាស្ត្របក្សប្រឆាំងមិនព្រមចូលប្រជុំសភា?

ប្រវត្តិសាស្ត្របានបង្ហាញថាកម្ពុជាមានជម្លោះផ្ទៃក្នុងនិងសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅនេះជាឱ​កា​សរបស់​ប្រទេ​​សជិ​តខាងក្នុងការរំកិលខ្សែបន្ទាត់ព្រំដែនរំលោភយកដីនិងបានជាន់ពន្លិចសេដ្ឋ​កិច្ច​​ខ្មែរទាំង​មិនដឹង​​ខ្លួន។

វិភាគ៖ អ្វីជាមូលហេតុនៅពីក្រោយការស៊ើបអង្កេតលើស្នាមមេដៃរបស់បក្សប្រឆាំង?

រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យមួយ ដើម្បីពិនិត្យស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅ​លើញត្តិដែលគណបក្សសង្គ្រោះជាតិថ្វាយព្រះមហាក្សត្រសុំ​អន្តរាគមន៍បញ្ហានយោបាយ ដោយរដ្ឋាភិបាលសង្ស័យថាស្នាមមេដៃនោះអាចមិនពិត។

វិភាគ៖ តើគួរមានដំណោះស្រាយបែបណានៅចំពោះមុខស្ថានការណ៍នយោបាយពេលនេះ?

មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានអ្នកវិភាគមើលឃើញថាកំពុងតែរងសម្ពាធផ្នែកនយោបាយតាមរយៈគេប្រើប្រព័ន្ធតុលាការដោយសារតែ​នៅសប្តាហ៍នេះ​សមត្ថកិច្ចប្រដាប់ដោយអាវុធជ្រោងច្រាងបានឃាត់រថយន្ត លោក កឹម សុខា និងឡោម​ព័ទ្ធ​ស្នាក់គណបក្សសង្រ្គោះជាតិ។

វិភាគ៖ បើមន្ត្រីការពារសិទ្ធិមនុស្សត្រូវបានចាប់ខ្លួននិងគំរាម តើជាគ្រោះថ្នាក់ដល់ដំណើការប្រជាធិបតេយ្យទេ?

នៅពេលថ្មីៗនេះមន្ត្រីការពារសិទ្ធិមនុស្សនៅសមាគមអាដហុក៥នាក់ត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួនចោទថាជាប់​​ពា​​​​​ក់​​​ព័ន្ធនឹង​ការ​សម​គំនិតនិងសូកប៉ាន់សាក្សីឲ្យផ្តល់ចម្លើយភូតកុហកតុលាការទាក់ទិននឹងសំនុំ​រឿង​ជីវិ​តឯ​ក​ជន​របស់ ខុម ចាន់តារ៉ាទី និង​មេដឹក​នាំប្រឆាំងមួយរូប។

វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលបង្រ្កាបយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស?

បន្ទា​ប់ពីតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នមន្ត្រីសិទ្ធិមនុស្សអាដហុកនៅពន្ធនាគារព្រៃសនោះ អ​ង្គ​​​​​កា​រសង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី និង​ព្រះ​ស​ង្ឃផងបា​ន​ប្រកាសធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅប្រឆាំ​ងនឹងការឃុំខ្លួននេះ។

វិភាគ៖ តើអាចមានការដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ដោយវិធីណា?

មន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៤រូបនិងអតីតមន្រ្តីសមាគមមួយរូបទៀតលោក នី ចរិយា ដែលទើបទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការឃុំខ្លួន បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ