យុវជនម្នាក់ស្ម័គ្រចិត្តមកបរិច្ចាគឈាម ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្រាប់ផ្ដល់ទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យុវជនចាប់ផ្ដើមចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

យុវជន និងព្រះសង្ឃ បានចូលរួមសកម្មភាពបរិច្ចាគឈាម ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱ្យអ្នកកំពុងមានតម្រូវការចាំបាច់ និងខ្វះខាតឈាម ក្នុងន័យដើម្បីជួយ​​សង្រ្គោះ​​ជី​​​វិតមនុស្ស ដែលកំពុងជួបការលំបាក និងករណីសង្រ្គោះ​​បន្ទាន់ដែលពិបាក​​ស្វែងរ​​ក​​ឈា​​ម សម្រាប់ផ្ត​ល់លទ្ធភាពដល់ពួកគេឱ្យទាន់ពេលវេលា។

ក្រុមយុវជនដែលមានឈ្មោះថា «ជិះកង់ឆាខ្វៃ» ថតរូបនៅពីមុខមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដើម្បីចូលរួមផ្តល់ឈាម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

យុវជនខេត្ត​កំពង់ចាម ៣៥នាក់ ធ្វើ​យុទ្ធនាការ​ជិះកង់​បរិច្ចាគឈាម​នៅ​មន្ទីរពេទ្យបង្អែក

ក្រុមយុវជននៅខេត្តកំពង់ចាម ៣៥នាក់ ដែលជាអ្នកស្រឡាញ់សុខភាព និងតែងតែជួយការងារសង្គម បានផ្ដួចផ្ដើមគំនិតជាលើកដំបូង ដោយជ្រើសរើសយកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ប្រមូលផ្ដុំគ្នា ដើម្បីបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យទុកសម្រាប់ជួយសង្គ្រោះដល់ព​ល​រដ្ឋដែលត្រូវ​​ការឈាមដើម្បីប្រើប្រាស់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ