ក្រសួង​ទេសចរណ៍ផ្ទេរ​មុខងារគ្រប់គ្រង​មណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ

ក្រ​សួង​ទេសចរណ៍បាន​សម្រេចផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​ស្ថិតក្រោមការគ្រប់​គ្រង​របស់អាជ្ញាធរថ្នាក់រាជធានីខេត្ត លើកលែង​តែ​មណ្ឌលកម្សាន្តមនុស្សពេញ​វ័យលក្ខណៈស្តង់ដារឬ​ស្ថិត​នៅក្រោម​ការគ្រប់គ្រងរបស់​សណ្ឋា គារថ្នាក់​ផ្កាយបួនឡើង។ក្នុងប្រកាសមួយចុះថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តី​ក្រ​សួងទេសចរណ៍ លោក ថោង ខុន បាន​សម្រេចធ្វើប្រតិភូកម្ម​មុខងាររបស់ខ្លួនលើការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេ រង្គសាល​ ឌីស្កូតែក(ក្លឹប​)និងបៀរហ្កាឌិន​ជាដើមនោះទៅឲ្យអាជ្ញាធរ​រាជធានី ខេត្ត​ជា​អ្នក​គ្រប់គ្រង​ ហើយ​មន្ទីរទេស​ចរណ៍​រាជធានីខេត្ត​ជាសេនាធិការ​ដល់​អាជ្ញាធរមូល​ដ្ឋាន​ក្នុងការ​អនុវត្តការងារនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ