រដ្ឋាភិបាល​​ទុកពេល​៤ខែ​សម្រាប់​ផ្ទេរ​សិទ្ធិ​យានយន្តដែល​រក​ម្ចាស់​ដើមមិនឃើញ

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១១​មីនា ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនបាន​ប្រកាស​ដល់​សាធាណជនដែល​មាន​បំណង​ក្នុង​ការ​ធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​ទៅ​លើយានយន្ត​របស់​ខ្លួនដែល​បាន​ទិញ​បន្ត​ហើយ​រក​ម្ចាស់​ដើមមិន​ឃើញ ឲ្យ​មក​ដាក់​ពាក្យ​សុំផ្ទេរ​ម្ចាស់​កម្មសិទ្ធិ​នៅ​អគ្គនាយដ្ឋាន​ដឹក​ជញ្ជូនឬ​មន្ទីរ​សាធារ​ណការខេត្ត​ រាជធានី ដោយត្រូវ​បំពេញ​បែប​បទនិង​សំណុំ​ឯកសារមួយ​ចំនួន។ ក្រសួង​បន្ត​ថារាល់សំណុំបែបបទ​និង​ឯក​សារទាំង​នោះរួម​មានប័ណ្ណសម្គាល់យានយន្ត ពាក្យសុំផ្ទេរសិទ្ធិយាន្តយន្តដោយ​មាន​ផ្តិត​មេដៃ អត្តសញ្ញាណ​បណ្ណជាតិខ្មែរច្បាប់​ដើ​មឬ​ចម្លង​ដោយ​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បង្កាន់​ដៃ​ពន្ធប្រថាប់​ត្រា រួម​ទាំង​កិច្ច​សន្យាធានាដែល​ធ្វើ​ឡើងនៅ​ចំពោះ​មុខសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ