សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សកម្មជន​ដីធ្លី​ថា ​នឹង​​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ បើ​​មានការដោះលែងសកម្មជនទាំង៦នាក់

សកម្មជន​ដី​ធ្លីមក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បានឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បន្តទៀត នៅ​ព្រឹកថ្ងៃ​ស្អែក​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​តំណាង​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំ។ តំណាងពលរដ្ឋសហគន៍បឹងកក់ ​អ្នកស្រី ​ប៊ូវ ​សោភា បានប្រាប់វីអូឌីថា សហគមន៍​របស់​អ្នកស្រី នឹង​បញ្ឈប់​យុទ្ធនាការ​នេះ ប្រសិន​បើ​តុលាការ​សម្រេច​ដោះ​លែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មន្ត្រី​ការពារ​សិទ្ធិ​ ៤​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប. លោក នី ចរិយា។

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​ឈុត​ខ្មៅខ្លាំងត្រង់​​ដឹក​នាំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ​

ភាព​ឈ្លាស​វៃ​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យុទ្ធនាការឈុត​ខ្មៅ​និង​ទប់​ទល់​នឹង​ការ​បង្ក្រាប​គឺ​ដឹក​នាំ​ដោយ​​គ្មាន​អ្នក​ដឹក​នាំ ពោល​គឺ​​ដឹក​នាំ​ជា​ក្រុម​មិន​មែន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ដឹក​នាំ​ផ្តាច់​មុខ។​ លោក​ អំ សំអាត​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​ថ្ងៃ​ទី​៩ខែឧសភាក្រោយ​ពេល​ចាប់​ខ្លួន​អ្នក​ចូល​យុទ្ធនាការ​៨នាក់​ថា«​ការចូល​រួមក្នុង​យុទ្ធនាការស្លៀក​ពាក់​ខ្មៅ​នេះ ​វា​​មិន​មែន​ជា​ជំហរ​របស់​អង្គ​ការ​ណា​មួយ​ទេ​ អា​នេះ​គឺ​ជា​ការ​​​ស្មគ្រ​ចិត្ត​របស់​បុគ្គល​មួយៗ…​មិន​មែន​ជា​គោល​ការណ៍របស់​អង្គ​ការ​ណា​មួយ​ទេ»​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ