អ្នកស្រី វ៉ាត លីដា កំពុងឈរក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកស្រី វ៉ាត លីដា ខិតខំ​អប់រំ​អ្នកភូមិ​ពី​ការ​បង្ការ​មេរោគ​របេង​កុំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្រួសារ​គាត់

ព្រោះតែធ្លាប់​រង​ទុក្ខលំបាក​ដោយសារជំងឺរបេង ទើប​ក្រោយ​​ពេល​ដែលបានព្យាបាលជាសះស្បើយ​រួច​មក អ្នកស្រី វ៉ាត លីដា បាន​ស្ម័គ្រចិត្តធ្វើការងារ​ជាមួយ​អង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វ​​ផ្សាយ​​អប់រំ​​អ្នក​ភូមិ​នូវ​ចំណេះដឹងស្ដីពីជំងឺ​របេង​ជា​បន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមក​ដល់​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១​ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ