ក្រុមយុវជនគាំទ្រ​បក្សកាន់អំណាច​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំទោសជាសាធារណៈ

ក្រុមសម្ព័ន្ធ​យុវជន​សេនានាគ​ដែល​គាំទ្រលោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចេញមុខ​ទាម​ទារ​ឲ្យ​ប្រធាន​គណ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី សុំទោស​ជាសាធារណៈចំពោះ​ពួកគេនិង​ប្រជា​ពលរដ្ឋ​ទូទៅ ដោយ​ថា​លោកប្រមាថ​ថ្នាក់ដឹកនាំនិង​ប្រជា​ជនកម្ពុជា ​រឿង​ចុចចូលចិត្ត(Likes)​លើហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី។​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយចុះថ្ងៃទី​១១ខែមីនា​​ សម្ព័ន្ធ​សេនានាគ​បានលើកឡើងថា​ក្រុមរបស់ពួកគេ​”គោរព​ ស្រឡាញ់​ អាណិត​ ចូលចិត្ត​(Likes)និង​បានគាំទ្រ​យ៉ាង​ស្មោះស្ម័គ្រពិតប្រាកដ​ប្រកប​ដោយ​ភក្តីភាព”​នូវទំព័រ​​ហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី។​ ពួកគេបន្ត​ថា​លោក​ សម​ រង្ស៊ី បាន​បង្ហោះ​លើហ្វេសប៊ុក​កាលពី​ថ្ងៃទី៩ខែមីនា ថា​រកឃើញពីLikesក្លែងក្លាយ​លើទំព័រ​ហ្វេសប៊ុក​របស់​ហ៊ុន សែន”ដោយ​ភ្ជាប់នឹង​ការ​សរសេរ​ថាLikesមួយចំនួនធំបានមកពីការទិញឬ​ជួលមនុស្សក្រីក្រ អត់ការារធ្វើ សិប្បនិម្មិតក្លែងបន្លំ”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ