អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ស្តីពីប្លង់គោល​ប្រើប្រាស់​ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-​ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យ​សម្បតិរដ្ឋ​ដែល​មាន​ក្នុងបញ្ជីសារពើភណ្ឌ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

រដ្ឋបាល​ខេត្ត​ព្រះវិហារ​ប្រាប់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​សែន​​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹក​ភ្លៀង

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតាមមាត់ទន្លេមេគង្គ​ ដែលជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀស​វាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗចាប់ពីចុងខែសីហានេះទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ