ភ្លើងឆេះសាលាក្រុងកំពង់ឆ្នាំងខូចខាតសម្ភារនិងឯកសារមួយចំនួន

បន្ទប់ដាក់ឯកសារ និងសំភារៈនៅសាលាក្រុងកំពង់ឆ្នាំងត្រូវបានភ្លើងឆេះ បណ្តាលឱ្យ ខូចខាតសម្ភារមួយចំនួន​ ដោយសារឆ្លងចរន្តអគ្គិសនីកាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ម្សិលមិញនេះ។ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានប្រាប់វីអូឌីថានៅម៉ោង ៦និង៤៥នាទីថ្ងៃទី ១២ ខែឧសភាម្សិលមិញនេះនៅក្នុងបន្ទប់ដាក់ឯកសារ និងសម្ភារប្រើ​ប្រាស់របស់រដ្ឋបាលសាលាក្រុងត្រូវបានភ្លើងឆេះអស់មួយចំនួនធំដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី

ផ្ទះ​ពលរដ្ឋ​៣​គ្រួសារ​នៅ​កំពង់ស្ពឺ​ត្រូវ​ភ្លើង​ឆេះ​ទាំង​​ព្រលឹម​

យ៉ាង​ហោច​ណាស់​ផ្ទះប្រជា​ពលរដ្ឋ ៣​គ្រួសារ ស្ថិត​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​ភ្លើង​ឆេះ​ទាំង​ស្រុង​នៅព្រលឹម​ថ្ងៃ​នេះ។ នេះ​ដោយ​យោងតាម​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ វេបសាយ​ដដែល​នេះ បាន​បន្ថែម​ថា ផ្ទះ​អ្នក​ភូមិ ៣​គ្រួសារ ស្ថិត​ក្នុង​ក្រុង​ច្បារមន ត្រូ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង​នៅ​ម៉ោង ៤ និង ៤៥​នាទី ព្រឹក​ថ្ងៃ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ