លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

បារាំង​ផ្ដល់​ជំនួយ​ជាង​៥០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​ពង្រឹង​វិស័យ​អាកាសចរណ៍

មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ប្រទេសបារាំងបាន​ផ្ដល់​ជំនួយ៤៥ម៉ឺនអឺរ៉ូ ឬស្មើ​ជាង​​៥២​ម៉ឺន​​ដុល្លារ​ ដល់​កម្ពុជា សម្រាប់ជួយ​ផ្នែក​​បច្ចេកទេស​ និង​ពង្រឹង​​សមត្ថភាពអាកាសយានដ្ឋាន​កម្ពុជា ស្រប​ពេល​​អាកាស​​យានដ្ឋាន​​តារា​សាគរ​ នៅខេត្តកោះកុង គ្រោង​​នឹងដាក់ដំណើរការសាកល្បងនៅដើមឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ