ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ចោទអាជ្ញាធរមូលដ្ឋានថាមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ

អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ នៅដើមខែកុម្ភៈ​ ដើម្បី «លើកកម្ពស់សីលធម៌សង្គម» ក្រោយកត់សម្គាល់ថា សីលធម៌សង្គមមានការធ្លាក់ចុះ ដោយមានការប្រើប្រាស់ពាក្យសម្ដីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យបារម្ភ។ 

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ