
លោក ចូ បៃឌិន គាំទ្រឱ្យមានការស៊ើបអង្កេតលើការវាយប្រហារដោយយន្ដហោះដ្រូនរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន
សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន គាំទ្រឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការវាយប្រហារដោយយន្ដហោះដ្រូន (drone) របស់អាមេរិក ដែលបានឆក់យកជីវិតជនស៊ីវិលអាហ្វហ្គានីស្ថានរហូតដល់ទៅ១០នាក់កាលពីខែមុន។