
កូដករណាហ្គាវើលដ៍៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងហិង្សាពីសមត្ថកិច្ចពេលតវ៉ានៅក្បែរក្រុមហ៊ុន
កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។