តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសដាក់លក់ហ៊ុនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី២០ ខែមេសា
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) ប្រកាសចាប់ផ្ដើមចេញលក់ហ៊ុន (Initial Public Offering ឬIPO) របស់ខ្លួនជាសាធារណៈនៅថ្ងៃទី២០ ខែមេសា បន្ទាប់ពីតំបន់សួនឧស្សាហកម្មនេះត្រូវបានទទួលស្គាល់កាលពីខែមីនា និងកំពុងដំណើរការចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា(CSX)។ ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ Phnom Penh SEZ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា គណៈកម្មការមូលបត្រកម្ពុជា (SECC) បានផ្តល់ការអនុម័តដល់ Phnom Penh SEZ ដើម្បីប្រកាសខ្លួនជាសាធារណៈ ហើយបច្ចុប្បន្ន សួនឧស្សាហកម្មនេះកំពុងស្ថិតនៅលើដំណើរការចុះបញ្ជី។