
រដ្ឋមន្រ្តីការបរទេសចិន៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអាហ្វហ្គានីស្ថានត្រូវតែបញ្ចប់
រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ការដាក់ទណ្ឌកម្មឬការរឹតត្បិតនានាដោយឯកតោភាគីលើអាហ្វហ្គានីស្ថាន គួរតែត្រូវបានដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។