រដ្ឋាភិបាលប្រកាសឲ្យផ្អាកចុះងូតទឹកសមុទ្រ និងបរិភោគអាហារសមុទ្រនៅខេត្តកែប
ក្រសួងបរិស្ថាន បានប្រកាសឲ្យសាធារណជន ផ្អាកចុះងូតទឹក និង បរិភោគអាហារសមុទ្រ នៅក្នុងខេត្តកែប ដើម្បីបញ្ចៀស ការប៉ះពាល់សុខភាព ដោយអះអាងថា មន្ត្រីជំនាញកំពុងពិនិត្យភាពមិនប្រក្រតីនៃទឹកសមុទ្រដែលប្រែក្លាយជាពណ៌បៃតង បណ្ដាលមកពីជាតិស្លែ។
ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែ មេសានេះឲ្យដឹងថា ទឹកសមុទ្រនៅភូមិសាស្ត្រខេត្តកែប ពេលនេះមានពណ៌បៃតងខុសពីធម្មតា សំបូរទៅដោយស្លែ។