លោក ហ៊ុន សែន សួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារសាមគ្គីក្រុងក្រចេះ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

វិភាគ៖ យុទ្ធនាការ២៥រាជធានីខេត្តនិងការស្តាប្រជាប្រិយភាព​របស់លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចូលធ្វើយុទ្ធនាការ២៥រាជធានីខេត្តក្រុងនេះ ជាលើកទី១ហើយក្នុងតំ​ណែងលោកជានាយករដ្ឋមន្ត្រីជាង​៣០ឆ្នាំមកនេះ។ យុទ្ធនាការធ្វើឡើង…

វិភាគ៖ អ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី ត្រូវវែកមុខទេ ពេលបែ​កធ្លាយវី​ដេ​អូ​ខ្មា​ន់កាំ​ភ្លើងរត់?

បើទោះបីជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅ​​ក​​ណ្តា​លទីក្រុងដែលឡោមព័ទ្ធដោយកាមេរាសុវត្ថិភាពស្អេកស្គះក៏ដោយ ប៉ុន្តែជិត១ខែមកនេះរដ្ឋាភិ​បា​លមិនទាន់បង្ហាញមុខអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មនោះនៅឡើយទេ។

វិភាគ៖ នៅពេលពលរដ្ឋកាន់តែច្រើនក្លាយជាអ្នកកាសែតធ្វើឲ្យសង្គមអស់អាថ៌កំបាំង?

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានចំនួនកាសែត ទស្សនាវដ្តី និងព្រឹត្តិ​បត្រ​ជាភាសាខ្មែរនៅក្នុងឆ្នាំ​២០១០មាន៦២៣ ហើយចំនួននេះ​មានការ​កើន​ឡើង​ជាបន្ត​បន្ទាប់​។​ ចំណែកស្ថានីយ៍វិទ្យុនៅភ្នំពេញមានចំនួន ៤០ នៅតាមបណ្តាខេត្តមានចំនួន៥១ ខណៈស្ថានីយ៍ទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមានចំនួន១០ នៅខេត្តមានចំនួន៧។

វិភាគ៖ ហេតុអ្វីទូរទស្សន៍ក្នុងស្រុកទំាងរដ្ឋនិងឯកជនមិនផ្សាយច្រើនពីការដង្ហែសពលោក កែម ឡី?

ពិធីដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ខែកក្កដានេះទៅបញ្ចុះ​នៅ​ខេត្តតាកែវ នោះ​ត្រូវ​បានគេប៉ាន់ប្រមាណថាអ្នកចូលរួមដង្ហែសពប្រមាណជិត២លាននាក់ដែលអ្នក​ទាំង​នោះបានប្រើ​​ប្រាស់​មធ្យោ​បាយផ្ទាល់ខ្លួន។

វិភាគ៖ តើកិច្ចព្រមព្រៀង២២កក្កដារបស់គណបក្សជាប់ឆ្នោតទាំងពីរនៅរស់ឬស្លាប់?

ក្រោយពីជាប់គាំងន​យោបាយអស់រយៈពេលមួយឆ្នាំដោយសារការមិនទទួលស្គាល់លទ្ធផល​បោះ​ឆ្នោត​នោះ គណបក្សកាន់អំណាចអះអាងថាខ្លួនយល់ព្រមធ្វើសម្បទានតួនាទី​សំខាន់ៗខ្លះ​ទៅ​ឲ្យ​គណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្រ្គោះជាតិ​ដឹកនាំបាតុកម្មមានអ្នកចូលរួមរាប់សែន​នាក់។

វិភាគ៖ ខ្វះការលើកតម្កើងអ្នកការពារប្រយោជន៍សង្គមនឹងធ្វើឲ្យមនុស្សអាត្មានិយម

នៅក្នុងសង្គមខ្មែរតាំងពីសម័យដើមរហូតដល់ពេលបច្ចុប្បន្នគឺមានអ្នកដែលហ៊ានលះបង់ពេលវេលា ទ្រព្យសម្បត្តិ ចំណេះដឹង និងអាយុវជីវិតរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីការពារផលប្រយោជន៍ជាតិ។ អ្នកលះបង់ទាំងនោះមានទាំងក្សត្រ អ្នកសិក្សារៀនសូត្រ មេទ័ព និងព្រះសង្ឃជាដើម។

វិភាគ៖ ហេតុអ្វីបានឃាតករពិតនិងអ្នកនៅពីក្រោយឃាតក​ម្មមិនត្រូវបាននាំមកកាត់ទោស?

ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃនាពេលថ្មីៗនេះ បង្ក​ឲ្យ​សាធារណជនដាក់​ចម្ងល់ថា តើគ្រួសារជនរងគ្រោះដែលឃាតករបាញ់សម្លាប់ថ្មីទៀតនេះអាចនឹងមិន​ទទួល​បាន​យុ​ត្តិ​​ធម៌ដូច​ករណីឃាត​កម្ម​កន្លង​​ទៅដែរឬក៏យ៉ាងណា?

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski (រូបភាពពីក្រសួងការបរទេសសហរដ្ឋអាមេរិក)

វិភាគ៖ សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់នឹងស្ថានការណ៍នៅកម្ពុជា

មន្រ្តីជាន់ខ្ពស់ផ្នែកការទូតសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅដើមសប្តាហ៍ក្រោយនេះចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថាកំពុងតែតានតឹងខ្លាំង បន្ទាប់ពីមានការបាញ់​សម្លាប់លោក កែម ឡី។

វិភាគ៖ លោក កែម​ ឡី សមទទួលងារជាវីរបុរសជាតិ​និងសងរូបសំណាក់ទុក

អ្នកដែលស្លាប់ទៅត្រូវគេសាងសង់រូបសំណាក គេតម្កល់សពទុកគោរពបូរជា ឬឲ្យងារជាវីរជនរបស់ជាតិនោះ គឺជាបុគ្គលដែល​បានសាងគុណសម្បត្តិច្រើនដល់សង្គម បង្កើតស្នាដៃទុកឲ្យមនុស្សជំនាន់​ក្រោយ ឬជាអ្នកដែលហ៊ានពលីកម្មខ្ពស់ដល់មនុស្សជាតិ។​

វិភាគ៖ អ្វីជាដើមចមនៃឃាតកម្មបាញ់សម្លាប់ លោក កែម ឡី?

អ្នករិះគន់រដ្ឋារដ្ឋាភិបាលម្នាក់ទៀតគឺលោក កែម​ ឡី ត្រូវខ្មាន់កាំភ្លើ​ងបាញ់សម្លាប់ក្នុងហាងល​​ក់ភេស​ជ្ជៈ​ (Star Mart) របស់ស្ថានីយ៍ប្រេងឥន្ទៈកាល់តិច ជាប់ស្តុ​បបូកគោ រាជ​​ធានីភ្នំពេញ កាលពីព្រឹ​កថ្ងៃទី​១០​​ ខែក​ក្កដា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ